Connect with us

ព័ត៌មានជាតិ

ប្រជុំសាមញ្ញលើកទី ៤៩ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៩ អាណត្តិទី៣ ក្រោមការចូលរួមពីសំណាក់ឯកឧត្តម ពិន ប៉ូឡូ សមាជិកក្រុមប្រឹក្សាខេត្តតំណាងឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និងលោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ំុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ។

លោក លី សុវណ្ណារិទ្ធ មានប្រសាសន៍ថា ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុងស្រុក កម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទបាននិងខិតខំប្រឹងប្រែង យកចិត្តទុកដាក់លើការងារ ការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ ហើយក្នុងនោះក៏បានពង្រឹងការត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅពេលយប់លើកចំណុចមួយចំនួនក្នុងខេត្ត ដើម្បីការពារសន្តិសុខក្នុងអំឡុងពេលឃោសនាបោះឆ្នោត និងពេលបោះឆ្នោតនាពេលខាងមុខ ។ ហើយក្នុងនោះផងដែរ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដំណឹងដ៏ល្អជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យបានជ្រាបថា មានក្រុមហ៊ុនជប៉ុនមួយឈ្មោះ ថេកណ ផាក ប៉ោយប៉ែត PVT OLTD “ភីវីធី អូអិលធីឌី ” បានបង្កើតរោងចក្រមួយក្នុងក្រុងប៉ោយប៉ែត គឺខាងផ្នែករុំខ្សែភ្លើងដាក់ក្នុងរថយន្តដោយត្រូវការកម្មករចំនួន ៨០០នាក់ សម្រាប់បម្រើការនៅទីនោះ ហើយរោងចក្រនិងចាប់ផ្ដើមដំណើរការនៅដើមខែ១២ ខាងមុខសូមជ្រាបជាព័ត៌មាន ។

ថ្លែងក្នុងកិច្ចប្រជុំនេះផងដែរឯកឧត្តម ពិន ប៉ូឡូ ក៏បានធ្វើការកោតសរសើរដោយស្មោះចំពោះឯកឧត្តម លោកជំទាវ អស់លោកលោកស្រី កងកម្លាំងប្រដាប់អាវុធទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់ បំពេញភារកិច្ចទទួលបានជោគជ័យ និងសូមឲ្យបន្តការយកចិត្តទុកដាក់បន្ថែមទៀត ពិសេសលើការផ្ដល់សេវាសាធារណៈ ដោះស្រាយឲ្យបានលឿនទាន់ពេលវេលា ជូនពុកម៉ែបងប្អូនជាទូទៅ ៕