Connect with us

ព័ត៌មានជាតិ

បើកបរលឿនខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកម៉ូតូខាងមុខ បណ្តាលអោយរបួសធ្ងន់ស្រាល ០២នាក់

បាត់ដំបង ៖ មនុស្សប្រុសស្រី០២នាក់ បានរងរបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូនិងម៉ូតូ នៅវេលាម៉ោង ១០ និង៣០នាទី ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងមុខសាលាបឋមសិក្សាអណ្តូងចេញ ស្ថិតក្នុងភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1O-2638 បើកបរដោយស្ត្រីម្នាក់ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានគេចម៉ូតូខាងមុខដែលបើកបត់ឆ្វេងភ្លាមនោះស្រាប់តែមានម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1S-1467 បើកបរដោយបុរសម្នាក់ក្នុងល្បឿនយ៉ាងលឿនឡើងវ៉ាជែងដោយខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុកពីក្រោយពេញទំហឹងបណ្តាលអោយដួលរងរបួសធ្ងន់ស្រាលទាំងពីរនាក់តែម្តង ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានកូនចៅសាច់ញាតិនាំយកទៅសង្គ្រោះព្យាបាលនៅមន្ទីរក្បែនោះ បន្ទាប់មកសមត្ថកិច្ចនគរបាលជំនាញបានចុះទៅដល់តែភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងបុរសបើកបុកពីក្រោយព្រមសងថ្លៃខូចខាតអោយភាគីម្ខាងទៀតដើម្បីបញ្ចប់រឿងផងដែរ ៕
ដោយ ៖ សាលី