Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ ខ្លួនជនសង្ស័យ០២នាក់ ក្រោយធ្វើសកម្មភាពលួចយកទ្រព្យសម្បត្តិអ្នកដទៃ ក្នុងពិធីបុណ្យសព

បាត់ដំបង ៖ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកបាណន់ បានធ្វេីការឃាត់ខ្លួនជនសង្ស័យចំ​នួន០២នាក់ក្នុងបទល្មេីសជាក់​ស្តែង​ខ​ណៈ​ដែលពួកគេបានធ្វេីស​កម្មភាព​លួចយកទ្រព្យសម្បត្តិអ្នក​ដទៃក្នុងពិ​ធីបុណ្យសពនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ នៅមូលដ្ឋាន​ភូមិបុះខ្នុរ​ ឃុំចែងមានជ័យ​ ស្រុកបាណន់​ ខេត្តបាត់ដំបង ។

ជនសង្ស័យត្រូវបានឃាត់ខ្លួនមាន ៖ ១-ឈ្មោះ ឆាយ​ ឈួ​ ភេទប្រុស អាយុ ៤៣ឆ្នាំ​, ២-ឈ្មោះ​ ផល​ សុភ័ក្រ​ ភេទប្រុសអាយុ៣៤ឆ្នាំ​ ទាំងពីរនាក់រស់នៅ​ភូមិ​រាមគន់​ ឃុំគារ​ ស្រុក​មោង​ឫស្សី​ ខេត្ត​បាត់ដំបង​ ជាមួយវត្ថុតាងដកហូតមាន៖ ទូរស័ព្ទដៃចំនួន០៣គ្រឿង​, នាឡិកាដៃខូច០១ខ្សែ​, ជញ្ជៀនប្លាទីន០២វង់​, ក្រវិលប្លាទីន០១គួរ, ម៉ូតូ​ ម៉ាក​HONDA CLICK​ ពណ៌ក្រហម០១គ្រឿង​ ។

សូមជម្រាបជូនថា​ នៅវេលាម៉ោង០៣និង៣០នាទីរំ​លងអាធ្រាត្រឈានចូលថ្ងៃទី៦ ខែ​កក្កដា ឆ្នាំ២០២៣​ ជនសង័្សយខាងលេីបានធ្វេីសកម្មភាពលួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះចំនួ​ន០៣នាក់ខណៈដែលជនរងគ្រោះកំពុងកេីតទុក្ខក្នុងពិធីបុណ្យសពមួយក្នុងភូមិបុះខ្នុរ​ ឃុំចែងមានជ័យ​ ស្រុកបាណន់​ ខេត្តបាត់ដំបង​ ។

ក្រោយទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចនគរ​បាលមូលដ្ឋាន​ បានធ្វេីការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរ​បាលស្រុកបាណន់​ ដើម្បីបញ្ជូនបន្តមកផែនជំនាញអនុវត្តតាមនីតិវិធី​ច្បាប់​ រីឯទ្រព្យសម្បត្តិត្រូវបានប្រគល់ជូនម្ចាស់វិញផងដែរ ៕
ដោយ ៖ សាលី