Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ឡោក ហួរ ៖ គណបក្សប្រជាជន ដឹកនាំប្រទេស ធ្វើអោយប្រជាពលរដ្ឋបានសេចក្តីសុខ និងការអភិវឌ្ឍប្រទេសជាតិ

បាត់ដំបង ៖ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ឡោក ហួរ អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសង្កែ និងជាបេក្ខភាពតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង អមដំណើរដោយឯកឧត្តម ចុង សុវណ្ណី ប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយឃុំអូរដំបង១ និងឯកឧត្តម លោក លោកស្រីជាប្រធាន អនុប្រធានក្រុមការងារជាច្រើននាក់បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកសមាជិកាគណបក្សជាង ១០០០នាក់ នៅបរិវេណវត្តបុះបែង ស្ថិតក្នុងឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។

នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកសមាជិកាគណបក្សនាថ្ងៃនេះដែរ ឯកឧត្តម ឡោក ហួរ បានមានប្រសាសន៍ថា គណបក្សប្រជាជនដឹកនាំប្រទេសក្នុងគោលដៅធ្វើអោយប្រជាជនបានសេចក្តីសុខ សេចក្តីចំរើនហើយកាត់បន្ថយភាពអសកម្មទាំងឡាយ ហើយនិងធ្វើការអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនជាបណ្តើរៗ រហូតដល់ត្រើយដែលប្រជាជនចង់បាន ខុសពីបក្សប្រឆាំងដែលប្រឹងលាបពណ៌អោយគណបក្សប្រជាជនអាក្រក់។

ជាមួយគ្នានេះឯកឧត្តមក៏បានអំពាវនាវអោយប្រជាពលរដ្ឋទៅបោះឆ្នោតទាំងអស់គ្នា ហើយឯកឧត្តមនៅពីក្រោយការអភិវឌ្ឍន៍ភូមិឃុំយើងតាមរយះមេឃុំ និងក្រុមការងារ ដោយផ្តល់ជាលុយ ផ្តល់ជាគំនិត ហើយក៏សូមថ្លែងអំណគុណចំពោះការបោះឆ្នោតកន្លងមកធ្វើអោយគណបក្សប្រជាជននៅឃុំអូរដំបង១នេះឈ្នះខុសប្រក្រតីរហូត(ប្រាំបី ទល់ បី)ហើយដើម្បីតបស្នងសងគុណចំពោះការស្រលាញ់របស់ប្រជាជនមកគណបក្ស ដូច្នេះគណបក្សប្រជាជន ដែលមានសម្តេច និងសម្តេចប្រធានកិត្តិយស បញ្ជូនក្រុមការងារចុះមកសិក្សាស្រាវជ្រាវដើម្បីធ្វើការតបស្នងសងគុណទៅវិញដោយធ្វើការអភិវឌ្ឍន៍ ប្រឡាយទឹក ផ្លូវថ្នល់ ទឹក ភ្លើង និងហេត្ថារចនាសម្ព័ន្ធនានា ៕

ដោយ ៖ សាលី