Connect with us

ព័ត៌មានជាតិ

អាវុធហត្ថ​ក្រុងសិរីសោភ័ណ ចាប់ខ្លួនជនសង្ស័យ​ម្នាក់​ បញ្ជូនទៅតុលាការ ពាក់ព័ន្ធ​ករណីលួច​

បន្ទាយមានជ័យ​ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណ ធ្វើការបង្ក្រាបឃាត់ខ្លួន បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីលួចទ្រព្យសម្បតិ្តអ្នកដទៃ ។

លោក​វរសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ មេបញ្ជាការ​មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័​ណ​ បានឱ្យដឹងថា​ ជនសង្ស័យខាងលើមានឈ្មោះ រ៉េត​ ញូ ភេទប្រុស អាយុ ២៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ជនសង្ស័យ ត្រូវបានកម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណ ធ្វើការបង្ក្រាបឃាត់ខ្លួន កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បន្ទាប់ពីជនសង្ស័យរូបនេះ បានធ្វើសកម្មភាពលួចទូរស័ព្ទ​ដៃទំនើប ចំនួន០២គ្រឿង របស់ជនរងគ្រោះឈ្មោះ ឃុត ធារ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​ ខណៈ​ដែលជនរងគ្រោះដាក់សាកភ្លើងទុកចោល ហើយដេកលក់មួយភ្លែត ។

ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី ចំណែកវត្ថុតាងទូរស័ព្ទដៃចំនួន០២គ្រឿង ដែលជនសង្ស័យបានលួច ត្រូវបានសមត្ថកិច្ចដកហូត និងប្រគល់ជូនម្ចាស់ដើមវិញផងដែរ ៕