Connect with us

ព័ត៌មានជាតិ

រថយន្តTACOMA បុករ៉ឺម៉កម៉ូតូដឹកដែក ពីក្រោយបណ្តាលអោយ មនុស្ស២នាក់ របួសធ្ងន់ស្រាល

បាត់ដំបង ៖ បុរស០២នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ រវាងរថយន្តនិងម៉ូតូ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងមុខសាលាបឋមសិក្សាអណ្តូងចេញ ស្ថិតក្នុងភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូរ៉ឺម៉កដឹកដែកមួយគ្រឿង ម៉ាកសាន់យ៉ាន់ពាក់ផ្លាកលេខបាត់ដំបង 1Y-7136 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរម្នាក់ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ភ្លាមនោះក៏ស្រាប់តែមានរថយន្តម៉ាក TACOMA ពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 2C-8613 បើកបរដោយបុរសម្នាក់ក្នុងល្បឿនយ៉ាងលឿនគួរសមដោយខ្វះការប្រុងប្រយ័ត្នក៏បានជ្រុលទៅបុក រ៉ឺម៉កដឹកដែកពីក្រោយពេញទំហឹងបណ្តាលអោយអ្នករួមដំណើរខាងក្រោយប៉ើងធ្លាក់ចុះក្រោមរងរបួសធ្ងន់ និងបើកបររងរបួសស្រាល ចំណែករថយន្តខូចខាតយ៉ាងដំណំ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបាន ដឹកយកទៅសង្គ្រោះព្យាបាលនៅមន្ទីរភ្លាមៗ ចំណែកមធ្យោបាយទាំងពីរ ត្រូវបានសមត្ថកិច្ចនគរបាលជំនាញ ចុះទៅវាស់វែងធ្វើកំណត់ហេតុ យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការតាមនីតិវិធី ៕
ដោយ ៖ សាលី