Connect with us

ព័ត៌មានជាតិ

សមាជិកគណបក្សប្រជាជន ខេត្តបន្ទាយមានជ័យ ជាង៤មុឺននាក់ ហែរបិទយុទ្ធនាការឃោសនាបោះឆ្នោត

បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃចុងក្រោយ នៃការបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០២៣ នៅខេត្តបន្ទាយមានជ័យ គណបក្សប្រជាជន បានធ្វើយុទ្ធនាការបិទដោយមានសមាជិក សមាជិកា របស់គណបក្សប្រជាជនកម្ពុជា ប្រមូលផ្តុំគ្នា ប្រមាណ៤០០០០នាក់ នៅលើកំណាត់ផ្លូវផាតិលេខ៥ មុខស្នាក់ការគណបក្សដើម្បីដង្ហែបិទការឃោសនាបោះឆ្នោត ។

បន្ទាប់ពីការថ្លែងរបស់លោក អ៊ុំ រាត្រី ប្រធានគណបក្សប្រជាជនខេត្ត បានអំពាវនាវអោយសមាជិកសមាជិកា ប្រជាពលរដ្ឋ សូមអញ្ចើញទៅបោះឆ្នោតអោយបានគ្រប់គ្នា និងគូសសន្លឹកឆ្នោត ជូនគណបក្សប្រជាជន អោយបានត្រឹមត្រូវ ដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រទេស អោយមានការរីកចំរើនទៅមុខទៀត ។

សមាជិកសមាជិកា បានបំបែកក្បួនហែរបិទ ទៅតាមមូលដ្ឋានស្រុកក្រុង ឃុំសង្កាត់ ភូមិ រៀងៗខ្លួន ៕