Connect with us

ព័ត៌មានជាតិ

ឧកញ៉ា លឹមហ៊ួរ នីតា ជួបសំណេះសំណាលជាមួយពលរដ្ឋជាង២០០នាក់ ដើម្បីឃោសនារកសំឡេងឆ្នោត

បាត់ដំបង ៖ នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តមឧកញ៉ា លឹមហ៊ួរ នីតា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាស្រុកសង្កែ ទទួលបន្ទុកការងារយុវជន បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ លោកយាយ លោកតា ជាង២០០នាក់ នៅក្នុងឃុំអូរដំបង១ ស្រុកសង្កែ ដើម្បីឃោសនារកសំឡេងឆ្នោត ។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម បានអំពាវនាវដល់សមាជិក សមាជិការ លោក យាយ លោកតា អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងជារួមប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតសូមត្រៀមលក្ខណៈអញ្ជើញទៅបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ឱ្យបានគ្រប់ៗគ្នា ដើម្បីបន្តរក្សាបាននូវសុខសន្តិភាព និងការដឹកនាំមាតុភូមិកម្ពុជាឆ្ពោះទៅរកភាពរីកចម្រើនរុងរឿងបន្តទៀត។

ជាមួយគ្នានេះដែរ ឯកឧត្តម និងក្រុមការងារក៏បានបង្ហាត់បង្រៀនលោកយាយ លោកតា ពីរបៀបគូសសន្លឹកឆ្នោត និងបានរៀបចំអាហារសាមគ្គីហូបជួបជុំគ្នាយ៉ាងឆ្ងាញ់ពិសារផងដែរ ៕

ដោយ ៖ សាលី