Connect with us

ព័ត៌មានជាតិ

ឯកឧត្តម​ អ៊ី​ ឈាន​ និងលោកជំទាវ បាន ស្រីមុំ ដឹកនាំ​សមាជិក​ គណបក្សប្រជាជន ជិត១ម៉ឺននាក់​ ហែរក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត

ប៉ៃលិន​ ៖​ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃរបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រេីសតាំងតំណាងរាស្រ្ត​នីតិកាលទី៧​ឯកឧត្តម​ អ៉ី ឈាន ប្រធានក្រុមការងារចុះជួយខេត្តប៉ៃលិន និងលោកជំទាវ​ បាន ស្រីមុំ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត បានដឹកនាំសមាជិក​ សមាជិការជិត១ម៉ឺននាក់​ ដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតទូទាំងខេត្ត ។

មុននឹងការហែរ បិទយុទ្ធនាការឃោសនាបោះឆ្នោតគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិនឯកឧត្តម​ អ៉ី ឈាន និងលោកជំទាវ បាន ស្រីមុំ សូមអោយប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតបានគ្រប់គ្នា និងបោះជូនគណបក្សប្រជាជន ដែលមានលេខរៀងទី១៨ នាថ្ងៃទី២៣ ខាងមុខនេះ ។

ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជាការបោះឆ្នោតអោយខ្លួនឯង ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេស ដែលមានសម្តេចជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បាននាំមកនូវសន្តិភាពហើយតែងតែគិតគូរដល់ពលរដ្ឋជានិច្ច ។ ជាពិសេសគោលនយោបាយ ៧ចំណុច ដែលគណបក្សប្រជាជនឈ្នះ មន្រ្តីរាជការ កងកម្លាំង អាជីវករ កម្មកររោងចក្រ ពលរដ្ឋ សុទ្ធតែទទួលបានទាំងអស់គ្នា ។

សូមបញ្ជក់ថា ក្នុងការបោះឆ្នោតខាងមុខនេះខេត្តប៉ៃលិន​ មានគណបក្យនយោបាយចំនួន១០​ ដែលបានចុះបញ្ជីឈ្មោះបេក្ខជន សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៧នេះ ប៉ុន្តៃនៅថ្ងៃទី២១ កក្កដានេះ មានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ ដែលបានធ្វើពិធីដង្ហែរក្បួនឃោសនារកសម្លេងឆ្នោតយ៉ាងគគ្រឹកគគ្រេង ៕