Connect with us

ព័ត៌មានជាតិ

ពេលព្រឹក ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ពលរដ្ឋខេត្តបន្ទាយមានជ័យ នាំគ្នាសម្រុកទៅបោះឆ្នោត

បន្ទាយមានជ័យ ៖ ឯកឧត្តម កែ គឹមយ៉ាន បេក្ខជនតំណាងរាស្រ្តខេត្តបន្ទាយមានជ័យ និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន និងថ្នាក់ដឹកនាំខេត្តលោក អ៊ុំ រាត្រីជាអភិបាលខេត្ត ព្រមទាំងគ្រួសារក៏ដូចជា ពលរដ្ឋជាច្រើន បាននាំគ្នាសម្រុកទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ តាំងពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយក្តីរីករាយ ។

ឯកឧត្តម កែ គឹមយ៉ាន បេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ បានអញ្ចើញទៅបោះឆ្នោត នៅការិយាល័យបោះឆ្នោតស្ថិតនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ចំណែកលោក អ៊ុំ រាត្រី និងគ្រួសារ បានអញ្ចើញទៅបោះឆ្នោតនៅមណ្ឌលបោះឆ្នោត ស្ថិតនៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ជារួមឃើញថា ដំណើរការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ នៅខេត្តបន្ទាយមានជ័យ បានប្រព្រឹត្តទៅដោយរលូន និងមានការចូលរួមពីអង្គបោះឆ្នោត យ៉ាងច្រើនដោយយកចិត្តទុកដាក់រីករាយ ។

បន្ទាប់ពីបោះឆ្នោតរួចឯកឧត្តម កែ គឹមយ៉ាន ក៏ដូចជាលោក អ៊ុំ រាត្រី បានមានប្រសាសន៍ថា ជារួមនៅព្រឹកថ្ងៃបោះឆ្នោ គឺ មានពលរដ្ឋមកបោះឆ្នោតច្រើន ហើយដំណើរការបោះឆ្នោត ក៏ប្រព្រឹត្តទៅដោយរលូន ។ ក្នុងនោះ ឯកឧត្តមក៏បានអំពាវនាវ ដល់ពលរដ្ឋដែលមិនទាន់បានទៅបោះឆ្នោត សូមអញ្ចើញទៅបោះឆ្នោតអោយបានគ្រប់គ្នា ។

ក្នុងការបោះឆ្នោត​ជ្រេីសតាំងតំណាងរាស្រ្ត​នីតិកាល​ទី៧ ឆ្នាំ២០២៣​ នេះ មណ្ឌលខេត្តបន្ទាយមានជ័យ មានអាសន:អ្នកតំណាងរាស្ត្រនៃរដ្ឋសភាចំនួន៦ អាសនៈ ។
ក្នុងនោះ មានគណបក្សនយោបាយចំនួន១១ បានចុះបញ្ជីនិងដាក់បេក្ខជន រួមមាន ៖ ១-គណបក្សប្រជាជនកម្ពុជា, ២-គណបក្សយុវជនកម្ពុជា, ៣-គណបក្សខ្មែររួបរួមជាតិ, ៤-គណបក្សធម្មាធិបតេយ្យ, ៥-គណបក្សសញ្ជាតិកម្ពុជា, ៦-គណបក្សខ្មែរតែមួយ, ៧-គណបក្សហ្វ៊ុនស៊ិនប៉ិច, ៨-គណបក្សខ្មែរឈប់ក្រ, ៩-គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា, ១០-គណបក្សស្ត្រីដើម្បីស្ត្រីនិង១១-គណបក្សអភិរក្ស ។

ក្នុងនោះគណបក្ស បានដាក់ភ្នាក់ងារសង្កេតការណ៍ (.ពេញសិទ្ធិ) ចំនួន២.១២២នាក់ ។ រីឯអ្នកសង្កេតមកពីអង្គការ សមាគម ឬបណ្តាញក្នុងស្រុកចំនួន៨ មានភ្នាក់ងារចំនួន២.៦៩០នាក់ (ប័ណ្ណដែលគជបអនុញ្ញាតិ), ២.៦៨៦ នាក់ (ប័ណ្ណដែលគជខ ផ្តល់ជូន) និង៤១៦នាក់ (ប័ណ្ណដែលគខប បានចុះហត្ថលេខា បោះត្រាជូន) ។ ខេត្តបន្ទាយមានជ័យ មានអ្នកមានឈ្មោះបោះឆ្នោតក្នុងបញ្ជី ឆ្នាំ២០២២ ចំនួន៤៣១.៧៧៥នាក់ លើពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើងចំនួន៥៤១.៤៧៧នា់ក់ /ស្រី២៧០.៨៥៩នាក់ ។ ហើយក៏មានកម្លាំងការពារ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជិត២.០០០នាក់ និងមានការិយាល័យបោះឆ្នោត១.១១៩ការិយាល័យ ៕