Connect with us

ព័ត៌មានជាតិ

ឯកឧត្តម អ៊ី ឈាន បេក្ខជនតំណាងរាស្រ្តមណ្ឌលប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តបានអញ្ចើញបោះឆ្នោត

ប៉ៃលិន ៖  ឯកឧត្តម អ៊ី ឈាន បេក្ខជនតំណាងរាស្រ្តមណ្ឌលប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ ព្រមទាំងថ្នាក់ ដឹកនាំខេត្ត ក៏ដូចជាប្រជាពលរដ្ឋនៅខេត្តប៉ៃលិន ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បាននាំគ្នាទៅ ចូលរួម ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ យ៉ាងច្រើនកុះករ នៅតាមការិយាល័យបោះឆ្នោតនីមួយៗ ក្រោម បរិយាកាស សន្តិសុខ សណ្តាប់ធ្នាប់ល្អ ។

ឯកឧត្តម អុី ឈាន និងលោកជំទាវ បាន ស្រីមុំ បន្ទាប់ពីបោះឆ្នោតហើយបានអំពាវនាវ អោយពលរដ្ឋដែលមិនទាន់បានទៅបោះឆ្នោតអោយប្រញាប់ទៅបោះ អោយបានគ្រប់គ្នាមុនពេលបិទមណ្ឌលបោះឆ្នោត ។

បើយោងតាមរបាយការណ៍របស់លោក ចេង ញ៉ាន់ ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តប៉ៃលិន បានឱ្យដឹងថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នៅខេត្តប៉ៃលិន មានគណបក្ស នយោបាយ ចំនួន ១០ ចូលរួមប្រកួតប្រជែង គឺមាន៖ (គណបក្សខ្មែរតែមួយ, គណបក្សសញ្ជាតិកម្ពុជា, គណបក្សខ្មែររួបរួមជាតិ, គណបក្ស ស្ត្រី ដើម្បីស្ត្រី , គណបក្សខ្មែរឈប់ក្រ , គណបក្សហ្វ៊ុនស៊ិនប៉ិច ,គណបក្សធម្មាធិបតេយ្យ , គណបក្សយុវជនកម្ពុជា, គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា និង គណបក្សប្រជាជនកម្ពុជា) ដោយមានការិយាល័យបោះឆ្នោតចំនួន ១២២ការិយាល័យ ក្នុង នោះ ប្រជាពលរដ្ឋ មានឈ្មោះក្នុងបញ្ចីបោះឆ្នោត ចំនួន ៤៥.៧៤០នាក់ ស្រី ២៣.២៤៩នាក់ និងមានអ្នក សង្កេតការណ៍ សរុបចំនួន ៤១៧នាក់ ស្រី ២២៧នាក់ មកពី ៨ស្ថាប័ន ៕