Connect with us

ព័ត៌មានជាតិ

បុរសជនជាតិចិន បើករថយន្តជ្រុលបុក រថយន្តដឹកទឹកសុទ្ធពេញទំំហឹង បណ្តាលអោយមនុស្ស០២នាក់រងបួសធ្ងន់ស្រាល

បាត់ដំបង ៖ យ៉ាងហោចណាស់មនុស្ស០២នាក់ បានរងរបួសធ្ងន់និងស្រាល ចំណែករថយន្តខូចខាតយ៉ាងដំណំ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដែលកើតឡើងរវាងរថយន្តពីរគ្រឿង បុកគ្នានៅវេលាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្ឆ្នាំ២០២៣ នៅចំណុចភូមិកូនភ្នំខាងជើង ស្ថិតក្នុងឃុំតាស្តា ស្រុកសំពៅលូនខេត្តបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្ដកាមរីហើមកាត់គូទដឹកទឹកសុទ្ធមួយគ្រឿងពណ៌ខ្មៅ.ពាក់​ផ្លាកលេខ​ បាត់ដំបង 2A.1963  បើកបរ​ដោយបុរសម្នាក់និងអ្នករួមដំណើរម្នាក់ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកែង៣២ក៏ស្រាប់តែមានរថយន្តម៉ាក ALPHARD ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2BL.0285 បើកបរដោយបុរសជនជាតិចិនម្នាក់ និងអ្នករួមដំណើរ០៣នាក់ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន បានជ្រុលចង្កូតទៅបុករថយន្តកាមរីពេញទំហឹង បណ្តាលអោយតៃកុងរងរបួសធ្ងន់(បាក់ជើង)និងអ្នករួមដំណើរម្នាក់របួសស្រាល ចំណែករថយន្តទាំងសងខាងរងការខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅដល់ធ្វើគំនូសហេតុ និងដឹកបញ្ជូនជនរងគ្រោះ​ទៅព្យាបាលនៅឯមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ចំណែកបុរសជនជាតិចិន០៤នាក់ ត្រូវបាននាំខ្លួននិងស្ទូចយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំពៅលូន ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕

ដោយ ៖ សាលី