Connect with us

ព័ត៌មានជាតិ

អាវុធហត្ថស្រុកកំរៀង ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមួយថ្នាំញៀន ១៥៨,៣៤ក្រាម 

បាត់ដំបង ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថស្រុកកំរៀង ដឹកនាំដោយលោកវរសេនីយ៍ត្រី មុយ សាលិត  ជាមេបញ្ជាការ ចុះបង្ក្រាបឃាត់ខ្លួន ជាមួយថ្នាំញៀន ១៥៨,៣៤ក្រាម ។

ប្រតិបត្តិការខាងលើ ធ្វើឡើងកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចភូមិអូរដារលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង អនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សេង តុងហេង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ជាមួយវត្ថុតាងដកហូតរួមមាន គ្រឿងញៀនម៉ាទឹកកក ចំនួន ៤កញ្ចប់ ទម្ងន់ ១៥៨,៣៤ក្រាម ។

ក្រោយពីឃាត់ខ្លួន និងសាកសួរ ជនសង្ស័យរួមនឹងវត្ថុតាង ពេលនេះត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងដើម្បីបន្តតាមនីតិវិធី ៕
ដោយ ៖ សាលី