Connect with us

ព័ត៌មានជាតិ

បើកភ្លើងហ្គាសចោលភ្លេចបិទបណ្តាលអោយឆេះរាលដាលអស់ផ្ទះ០១ខ្នងទាំងស្រុង

ខេត្តបាត់ដំបង! អគ្គិភ័យមួយបានឆាបឆេះផ្ទះ០១ខ្នងទាំងស្រុងនៅវេលាម៉ោង ៣និង០០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចក្រុមទី៩ ភូមិចម្លងរមាំងលើ ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង។

សមត្ថកិច្ចបានអោយដឹងថា ករណីអគ្គិភ័យខាងលើនេះបានបង្ករឡើងដោយអ្នកស៉ីឈ្នួលមើលសត្វគោអោយម្ចាស់ផ្ទះម្នាក់បានបើកភ្លើងហ្គាសចោលភ្លេចបិទ ខណៈដែលម្ចាស់ផ្ទះមិនបាននៅទើបបណ្តាលឲ្យឆេះរាលដាលឡើងតែម្តង។

ផ្ទះ០១ខ្នងដែលត្រូវអគ្គិភ័យឆាបឆេះខាងលើមានទំហំ ៥ម៉ែត្រx៦ម៉ែត្រ សង់អំពីឈើ ជញ្ជាំងស័ង្កសី ដំបូលប្រក់ស័ង្កសី ឆេះអស់ទាំងស្រុង រួមជាមួយសម្ភារប្រើប្រាស់មានៈ
-ក្បាលគោយន្តកន្ត្រៃ ០១គ្រឿង
-ម៉ូតូម៉ាកហុងដាសេរីឆ្នាំ២០០៥ ០១គ្រឿង
-ម៉ាស៉ីនកាត់ស្មៅ ០១គ្រឿង.
-ម៉ាស៉ីនបាញ់ថ្នាំ ០១គ្រឿង.
-បន្ទះខ្មែរសូឡា ០២ និងអាគុយសូឡា ០២ ដែលមានម្ចាស់ឈ្មោះ វឿន លាភ ភេទប្រុស អាយុ៥៩ឆ្នាំ និងប្រពន្ធឈ្មោះ គង់ ម៉ី អាយុ៥៨ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ។