Connect with us

ព័ត៌មានជាតិ

មេបញ្ជាការអាវុធហត្ថខេត្តបាត់ដំបង នាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនដល់ព្រះសង្ឃ នៅវត្តដំរីស

បាត់ដំបង ៖ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង និងសហការី បានអញ្ជើញចុះនាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃ ឲនៅវត្តដំរីស ស្ថិតក្នុងភូមិស្វាយប៉ោ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី បានមានប្រសាសន៍ សម្តែងការសប្បាយរីករាយយ៉ាងខ្លាំងដែលលោករួមជាមួយមេបញ្ជាការរង ប្រធានមន្ទីរ និងមេបញ្ជាការកងរាជអាវុធហត្ថគ្រប់ស្រុកបានរួមគ្នានាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនដល់ព្រះសង្ឃនាពេលនេះដើម្បីភ្ជាប់ជានិស្ស័យធ្វើបុណ្យរួមគ្នាសម្រាប់នៅថ្ងៃខាងមុខយើងនិងមានសំពាយបុណ្យជួបគ្នាដើម្បីធ្វើកិច្ចការរួមគ្នា ។

ក្នុងនាមលោកជាមេបញ្ជាការ សូមជូនបុណ្យដល់លោកជំទាវ លោក លោកស្រី និងអស់លោកដែលជាមន្ត្រីកងរាជអាវុធហត្ថទាំងអស់នៅក្នុងខេត្តបាត់ដំបង សូមអោយទទួលបានផលបុណ្យទាំងអស់គ្នា បើទោះបីជាអ្នកមិនបានមកក្តី សូមអោយជួបតែសុខ ជួបតែចម្រើន ដោយគុណបុណ្យបារមីវត្តដំរីសតាមបីបាច់ថែរក្សាទាំងអស់គ្នាអោយជួបតែសេចក្តីសុខ សេចក្តីចំរើន។

ទេយ្យទានដែលបាននាំយកមកប្រគេនចំពោះព្រះសង្ឃនាព្រឹកនេះរួមមាន ៖ ទៀនព្រះវស្សាចំនួន០១គូ, ទឹកសុទ្ធចំនួន០៥កេស, អង្ករ០៣ការ៉ុង, ទឹកត្រី០២យួរ, ទឹកស៊ីអ៊ីវ០២យួរ, ភេសជ្ជៈ ០៥កេស,  ត្រីខកំប៉ុង០១កេស, មី០៥កេស, ទឹកដោះគោ០១កេស, ទឹកផ្លែឈើ០២កេស, ស្លាដក់០៨ប្រអប់, បច្ច័យក្នុងមួយអង្គៗ ១០ម៉ឺនរៀល និងបច្ច័យរួមចំនួន ០១លានរៀលផងដែរ ។

គួរបញ្ជាក់ផងថា រៀងរាល់មុនថ្ងៃចូលព្រះវស្សារបស់ព្រះភិក្ខុសង្ឃ នាថ្ងៃទី១រោច ខែអាសាឍ ខាងមុខនោះ ថ្នាក់ដឹកនាំប្រទេស មន្ត្រីរាជការ ប្រជាពលរដ្ឋ ឧបាសក ឧបាសិកា ដែលជាពុទ្ធបរិស័ទ តែងតែនាំទៀនព្រះវស្សា រួមទាំងទេយ្យទានផ្សេងៗទៅប្រគេនព្រះសង្ឃគ្រប់ៗវត្តដើម្បីបានដល់ព្រះសង្ឃ សម្រាប់ការប្រើប្រាស់ក្នុងពេលវេលា នៃការកាន់ព្រះវស្សារយៈពេល៣ខែ តាមពុទ្ធាអនុញ្ញាតរបស់ព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់ ៕
ដោយ ៖ សាលី