Connect with us

ព័ត៌មានជាតិ

នគរបាលស្រុកបាណន់ឃាត់ខ្លួនមុខសញ្ញាចំនួន០២នាក់ពាក់ព័ន្ធករណីរក្សាទុកថ្នាំញៀន

បាត់ដំបង ដោយអនុវត្តតាម យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោសាត គឹមសាន ស្នងការ និងលោកវរសេនីយ៍ឯកសុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ទោ សំ វីរះ អធិការនគរបាលស្រុកបាណន់បានដឹក នាំកម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀនរួមជា មួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាគ្រាមបានចុះបង្ក្រាបករណីរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន០១ករណីក្នុងបទ ល្មើសជាក់ស្តែង ។

លោកវរសេនី យ៍ទោ សំ វីរះ អធិការនគរបាលស្រុកបាណន់បានអោយដឹងថាកិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង១១និង៥០នាទីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ទី១-ឈ្មោះ គ្រួច សារឹម ភេទប្រុសអាយុ៤១ឆ្នាំ (ជាអ្នក រក្សាទុកគ្រឿងញៀន)ទី២-ឈ្មោះ សួស កុសល ភេទប្រុសអាយុ៣៦ឆ្នាំ (ជាអ្នកប្រើប្រាស់គ្រឿងញៀន)ទាំង០២នាក់មានទីលំនៅភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ជាមួយវត្តុតាងរួមមាន៖-ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀនចំ នួន០៣ថង់-ទូរស័ព្ទដៃចំនួន០១គ្រឿង
-ថង់សម្រាប់រំលែកច្រកគ្រឿងញៀនលក់ និងសម្ភារៈពាក់ព័ន្ធសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ក្រោយពីឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងខាងលើត្រូវបាននគរបាលស្រុកបាណន់សាកសួរនិងកសាងសំណុំរឿងបញ្ជូនមកផែនជំនាញដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕