Connect with us

ព័ត៌មានជាតិ

ផ្លូវកៅស៊ូ៥ខ្សែ នៅសង្កាត់អាចារ្យលាក់ នឹងសាងសង់រួចនៅក្នុងខែកុម្ភៈខាងមុខនេះ

កំពង់ធំ៖នៅព្រឹកថ្ងៃទី២៦ ខែមករានេះ ចៅសង្កាត់អាចារ្យលាក់ បានឲ្យដឹងថា នៅក្នុងសង្កាត់អាចារ្យលាក់ កំពុងសាងសង់ផ្លូវកៅចំនួន៥ ដែលមានប្រវែងសរុបចំនួន ២ ៣៣៨ម៉ែត្រ គ្រោងនឹងសាង់រួចរាល់១០០% នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ ដែលផ្លូវ៥ខែ្សខាងលើនេះ គឺជាគម្រោងថវិការបស់ គ...ប ខេត្តកំពង់ធំ។

លោក យាន ស៊ុនហឿង ចៅសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បន្តថា នៅក្នុងសង្កាត់អាចារ្យលាក់ មានផ្លូវគមនាគមន៍សរុបចំនួន ៥៨ ខ្សែ មានប្រវែងសរុប ៣១,២៦១ម៉ែត្រ។ ក្នុងនោះ ប្រភេទផ្លូវបេតុង ចំនួន ០៦ ខ្សែ មានប្រវែង ៣១០៤ ម៉ែត្រ ស្ថាបនា​ដោយរាជរដ្ឋាភិបាលចំនួន ០៤ខ្សែ ប្រវែង ២,៤៧៥ ម៉ែត្រ ស្ថាបនាដោយគ្រោង​ថវិកា​មូលនិធិសង្កាត់ចំនួន ០២ខ្សែ ប្រវែង ៦២៩ម៉ែត្រ។

ប្រភេទផ្លូវក្រាលកៅស៊ូ ០៨ ខ្សែ មានប្រវែង ៦,៧២២ ម៉ែត្រ ក្នុងនោះរួមមាន ផ្លូវជាតិលេខ ៦ ឆ្លងកាត់​សង្កាត់ចំនួន ០១ខ្សែ ប្រវែង ២,១០០ ម៉ែត្រ ស្ថាបនាដោយរាជរដ្ឋាភិបាល ផ្លូវខេត្តឆ្លងកាត់សង្កាត់​អាចារ្យលាក់ ទៅឃុំព្រៃគុយ ចំនួន ០១ខ្សែ ប្រវែង ២,៣១០ ម៉ែត្រ ស្ថាបនា​ដោយក្រសួងអភិវឌ្ឍន៍​ជនបទ, ផ្លូវកៅស៊ូក្នុងសង្កាត់ ចំនួន ០៦ ខ្សែ មានប្រវែង ២,៣១២ ម៉ែត្រ ស្ថាបនាដោយ ខេត្ត និងក្រុង ។ ប្រភេទផ្លូវក្រាលគ្រួសក្រហម ចំនួន ៣៦ ខ្សែ មានប្រវែង ១៨,៨៧០ ម៉ែត្រ និងប្រភេទដីស ចំនួន ០៨ខ្សែ ប្រវែង ២,៥៦៥ម៉ែត្រ៕