Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ឌឹន គឹម នាយកប្រតិបត្តិសាខាបានដឹកនាំក្រុមការងារសាខា កក្រក ខេត្តប៉ៃលិនចុះសួរសុខទុក្ខនិងផ្ដល់អំណោយ មនុស្សធម៌ជូនពលរដ្ឋក្នុងមូលដ្ឋានស្រុកសាលាក្រៅ

ខេត្តប៉ៃលិន ៖ នៅថ្ងៃសៅរ៍ ទី ២៩ ខែ កក្កដា ឆ្នាំ ២០២៣ នេះ លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មា

ធិការសាខា  បានប្រគល់ភារកិច្ចជូន ឯកឧត្តម ឌឹន គឹម នាយកប្រតិបត្តិសាខា ដឹកនាំ ក្រុមប្រតិបត្តិសាខា ក្រុមការងារកាកបាទក្រហមឃុំ សាលាក្រៅ បានចុះសួរសុខទុក្ខ  និង នាំយកអំណោយមនុស្សធម៌ទៅជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតក្នុង ភូមិស្រែអន្ទាក់ ឃុំសាលាក្រៅ  ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ចំនួន១០គ្រួសារ ។

អំណោយដែលសាខាផ្តល់ជូនក្នុងមួយគ្រួសារទទួលបាន ÷ អង្ករ ៥០គីឡូក្រាម ទឹកសុទ្ធ ១យួរ  ទឹកត្រី ២ដប ទឹកសុីអុីវ ១ដប អំបិល ១គីឡូក្រាមនិង មីសួ ១ កញ្ចប់ ។

នៅក្នុងឱកាសនេះ  ឯកឧត្តម បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខា   ដែលជានិច្ចកាលលោកតែងតែគិតគូពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលមានទុក្ខលំបាក ជនរងគ្រោះ និងជនងាយគ្រោះ ដោយមិនប្រកាន់និន្នាការនយោបាយឡើយ។