Connect with us

ព័ត៌មានជាតិ

រថយន្ត LEXUS GS300 មួយគ្រឿង បើកបុកខឿនទ្រូងផ្លូវ ក្រឡាប់ឆេះយ៉ាងសន្ធោសន្ធៅ

បាត់ដំបង ៖ រថយន្ត LEXUS GS300 មួយគ្រឿងបោះពួយយ៉ាងល្បឿនលឿន ជ្រុលចង្កូតបុកខឿនផ្លូវ និងហោះទៅបុករះបង្គោលប៉ាណូ បណ្តាលអោយក្រឡាប់ឆេះយ៉ាងសន្ធោសន្ធៅ នៅវេលាម៉ោង៤និង០០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៣ នៅតាមកំណាត់បណ្ដោយផ្លូវហាយវេ ស្ថិតក្នុងក្រុមទី១ ភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ប្រភពពីកន្លែងកើតហេតុ បានលើកឡើងថា រថយន្តដែលឆេះម៉ាក Lexus Gs300 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2AW-7725 បើកបក្នុងល្បឿនយ៉ាងលឿន ទិសដៅពីត្បូងទៅជើង (ពីខេត្តបាត់ដំបង ឆ្ពោះទៅកាន់ខេត្តបន្ទាយមានជ័យ) លុះមកដល់ទីតាំងកើតហេតុ សង្ស័យតៃកុងងងុយដេក បានជ្រុលចង្កូតទៅបុកទ្រូងផ្លូវ និងបន្តទៅបុកប៉ាណូ បណ្តាលអោយហោះជិត១០០ម៉ែត្រ ក្រឡាប់ផ្ងាជើងឆេះយ៉ាងសន្ធោសន្ធៅភ្លាមៗតែម្ដង តែសំណាងល្អម្ចាស់ បានរំដោះខ្លួនគេចបាត់ស្រមោល ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបាននាំយករថយន្ត ពន្លត់អគ្គីភ័យ ចុះទៅអន្តរាគមន៍បាញ់ទឹកពន្លត់តែមិនបានឃើញបំណែកសាកសពម្ចាស់រថយន្តឡើយ សង្ស័យម្ចាស់ បានបើកទ្វាចេញក្រៅហើយចាកចេញពីកន្លែងកើតហេតុដោយសុវត្ថិភាព ៕
ដោយ ៖ សាលី