Connect with us

ព័ត៌មានជាតិ

ម៉ូតូសណ្តោងរ៉ឺម៉ក បុកម៉ូតូពីរគ្រឿង បណ្តាលអោយមនុស្សច្រើននាក់ ស្លាប់និងរបួសធ្ងន់ស្រាល

បាត់ដំបង ៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង០៣នាក់ផ្សេងទៀត បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូសណ្តោងរ៉ឺម៉ក មួយគ្រឿងបុករះម៉ូតូ០២គ្រឿង និងបន្តបុកផ្ទះលក់ចាប់ហួយ មួយកន្លែងត្រង់ចំណុចភូមិកន្ទួត សង្កាត់ ក្តុលដូនទាវ ក្រុងបាត់ដំបង នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ។

សេចក្តីរាយការណ៍ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង បើកបរជិះគ្នាពីរនាក់ ក្នុងល្បឿនយ៉ាងលឿនទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ខណៈដែលផ្លូវតូចចង្អៀត បានជ្រុលទៅម៉ូតូ០២គ្រឿង ដែលធ្វើដំណើរច្រាស់ទិសគ្នា រួចបន្តទៅបុកចូលផ្ទះលក់ចាប់ហួយ បណ្តាលអោយប្រជាការពារម្នាក់ និងអ្នកបើកបរម៉ូតូសរុប០៤នាក់ រងរបួសធ្ងន់និងស្រាល តែម្តង ចំណែកម៉ូតូខូចខាតយ៉ាងដំណំ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅដល់ដឹកបញ្ជូនជនរងគ្រោះ ទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ តែជាអកុសលបុរសជាម្ចាស់ម៉ូតូសង់០៦ ពាក់ផ្លាកលេខ បាត់ដំបង 1B-9553 បានស្លាប់ក្រោយបញ្ជូនទៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងអស់ត្រូវបានវាស់វែងរួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕
ដោយ ៖ សាលី