Connect with us

សន្តិសុខ និង សង្គម

ជនសង្ស័យ ២នាក់ ត្រូវបានឃាត់ខ្លួនជាមួយ ថ្នាំញៀន៣០៦គ្រាប់ និង១៦ថង់កិប

បាត់ដំបង ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកបវេល បង្ក្រាបឃាត់ខ្លួន ជាមួយថ្នាំញៀនថ្នាំញៀន៣០៦គ្រាប់ និង១៦ថង់កិប កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិព្រៃ​សង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបាន ឃាត់ខ្លួនមានឈ្មោះ ខឿន ដៀវ ភេទប្រុ​ស អាយុ​ ២៣ឆ្នាំ រស់នៅភូមិកោះរាម ខ្នាចរមាស ស្រុកបវេលជាមួយវត្ថុតាងម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចថ្លា ចំនួន០៣ថង់ សង្ស័យជាសាធាតុញៀន និងទូរស័ព្ទដៃចំនួន០១គ្រឿង និងឈ្មោះ ឡាយ ច្រិប ភេទស្រី អាយុ​៣៦ឆ្នាំ រស់នៅភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ជាមួយវត្ថុតាង ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចថ្លាចំនួន ១៣ថង់, និងថ្នាំគ្រាប់សំប៉ែតពណ៌ផ្កាឈូកអក្សរ WY សរុបចំនួ​ន​ ៣០៦​គ្រាប់ សង្ស័យមានសារធាតុញៀន , ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១គ្រឿង , ទូរស័ព្ទដៃចំនួន០៣គ្រឿង និងថង់សម្រាប់ច្រករំលែកថ្នាំញៀនមួយចំនួន ។

ក្រោយឃាត់ខ្លួន ជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅកាន់ ការិយាល័យជំ​នាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីអនុវត្តតាមនីតិវិធី ៕

ដោយ ៖ សាលី