Connect with us

ព័ត៌មានជាតិ

អបអរសាទរសហគ្រិន ៤រូបមកពីខេត្តបាត់ដំបង ឈ្នះពានរង្វាន់សហគ្រិនថ្នាក់ជាតិ ឆ្នាំ២០២៣ ប្រចាំតំបន់បាត់ដំបង

សូមអបអរសាទរចំពោះបេក្ខជនទាំង៤រូប ដែលទទួលបានចំណាត់ថ្នាក់លេខ១ លេខ២ លេខ៣ និងលេខ៤ ក្នុងកម្មវិធីប្រកួតប្រជែងពានរង្វាន់សហគ្រិនថ្នាក់ជាតិ ឆ្នាំ២០២៣ ប្រចាំតំបន់បាត់ដំបង។

ចំណាត់ថ្នាក់លេខ១៖ លោក អ៊ុយ ចេងហេង ក្រុមហ៊ុន ណាវីតា ហ៊ែលស៊ី ហ្វូដ & បេវើរីក ឯ.ក មកពីខេត្តបាត់ដំបង។ ចំណាត់ថ្នាក់លេខ២៖ លោល ឆែន ច័ន្ទដារ៉ា សហគ្រាសធុនមធ្យមផលិតប្រេងឆាកន្ទក់ មកពីខេត្តបាត់ដំបង។ចំណាត់ថ្នាក់លេខ៣៖ លោក សូ សារួម ក្រុមហ៊ុន សូ រីដា ស៊ូហ្វាហ្វូត ( ខេមបូឌា) ឯ.ក មកពីខេត្តបន្ទាយមានជ័យ។ចំណាត់ថ្នាក់លេខ៤៖ លោកស្រី សេង សំណាង ក្រុមហ៊ុន ជេអិលអឹមអេច អេនធើប្រាយ មកពីខេត្តបាត់ដំបង។

បេក្ខជនទាំង៤រូប នឹងត្រូវទៅប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រដើម្បីទទួលបានជ័យលាភីពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២៣ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣៖ កម្មវិធីប្រកួតប្រជែងពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២៣ រៀបចំឡើងដោយវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) និងសហគ្រិនខ្មែរ (KE) ដោយមានការឧបត្ថម្ភធំពីធនាគារព្រីនស៍ និងគាំទ្រដោយ៖

១- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

២- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

៣- ក្រសួងពាណិជ្ជកម្ម និង

៤- ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍