Connect with us

ព័ត៌មានជាតិ

ទីបំផុតម្ចាសហាងបាយលក់សត្វព្រៃដុះស្លែនៅខេត្តក្រចេះត្រូវបានឃាត់ខ្លួនប្តី ឯប្រពន្ធគេចខ្លួន

ក្រចេះ សមត្ថកិច្ចចម្រុះមានមន្រ្តីរដ្ឋបាលព្រៃឈើនិងអាជ្ញាធរមូលដ្ឋានដឹកនាំដោយព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះចុះឆែកទីតាំងហាងបាយមួយកន្លែងមានលក់សត្វព្រៃដ៏ល្បីមួយក្នុងភូមិស្រែត្រែងឃុំក្បាលដំរីស្រុកអូរគ្រៀងសែនជ័យខេត្តក្រចេះរហូតឈានដល់ការឃាត់ខ្លួនម្ចាស់ហាងជាប្តីកាលពីព្រឹកថ្ងៃទី១៥កញ្ញា២០២៣ពេលដែលកោះហៅសាកសួរ រីឯប្រពន្ធរត់គេចខ្លួនមិនចូល។

ប្រតិបត្តិការចុះបង្ក្រាបទីតាំងលក់សត្វព្រៃនេះធ្វើឡើងកាលពីថ្ងៃទី១១កញ្ញា២០២៣លើដឹកនាំដោយដឹកនាំបញ្ជាផ្ទាល់ដោយលោករ៉ា បូរ៉ាន់ឌីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះក្នុងនោះបានឆែកទីតាំងហាងបាយខាងលើរកឃើញវត្ថុតាងសត្វព្រៃជាច្រើនប្រភេទរួមមានសត្វត្រកួតចំនួន ៥ក្បាលទម្ងន់ ៧គីឡូក្រាមសាច់ជ្រូកព្រៃចំនួន ៤០គីឡូក្រាមសាច់ក្របីព្រៃចំនួន ១០ គីឡូក្រាម ។
ម្ចាស់ហាងដែលត្រូវឃាត់និងឃុំខ្លួនឈ្មោះចក់ ចែមភេទប្រុសត្រូវជាប្តី ប្រពន្ធឈ្មោះសុខ ខឿនគេចខ្លួនដែលជាម្ចាស់ហាងបាយនិងជាមេឈ្មួញជួញដូរសត្វព្រៃរាប់ឆ្នាំមកហើយ។
ចំពោះវត្ថុតាងជាសាចសត្វព្រៃត្រូវបានដុតបំផ្លាញចោលចំណែកឈ្មួញសត្វព្រៃឈ្មោះចក់ ចែមត្រូវបានតុលាការឃុំខ្លនតាមនីតិវិធី រីឯប្រពន្ធឈ្មោះសុខ ឃឿនដែលជាជនដៃដល់ខ្វាចនិងយកដុំថ្មគប់ទៅលើសមត្ថកិច្ចបានរត់គេចខ្លួន។

បើតាមប្រភពប្រជាពលរដ្ឋនៅតំបន់នោះបានឲ្យដឹងថាហាងបាយមួយកន្លែងដែលដែលត្រូវសមត្ថកិច្ចបង្រ្កាបខាងលើបានបើកលក់បាយម្ហូបសត្វព្រៃនិងលក់សត្វយូរឆ្នាំមកហើយ ពុំដែលឃើញមានសមត្ថកិច្ចខាងណាចុះបង្ក្រាបនោះឡើយទើបតែលើកនេះទេ។