Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចខេត្តពោធិ៍សាត់ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទឃាតកម្ម

ពោធិ៍សាត់ ៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៦:២៥នាទី សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានសហការជាមួយកម្លាំងនគរបាល នៃស្នងការរាជធានីភ្នំពេញ ចុះអនុវត្តដីកាបញ្ជាឱ្យចូលខ្លួនលេខ ៤៥៩ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ចេញដោយឯកឧត្តមច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លើឈ្មោះ នន ខង ភេទស្រី អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិជ្រៃត្នោត ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ពីបទឃាតកម្ម (ខ្ទប់ផ្លូវដង្ហើម ដោយសង្កត់ក្បាលខ្ទប់មុខនឹងខ្នើយ ដែលបានប្រព្រឹត្ត កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ នៅក្នុងផ្ទះសំណាក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ) នៅចំណុចភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ជាលទ្ធផល សមត្ថកិច្ចយើងបានបង្រ្កាបឃាត់ខ្លួនបាន នៅចំណុចក្នុងផ្សារធំថ្មីខេត្តពោធិ៍សាត់៕