Connect with us

ព័ត៌មានជាតិ

ជិះម៉ូតូខ្វះការប្រុងប្រយ័ត្នជ្រុលបុកកន្ទុយគោយន្តកន្ត្រៃបណ្តាលអោយស្លាប់និងរបួស០២នាក់

ខេត្តបាត់ដំបង! បុរសម្នាក់បានស្លាប់ភ្លាមៗនិងស្រ្តីម្នាក់រងរបួសស្រាលក្រោយជួបឧបទ្ទវហេតុជិះម៉ូតូទៅបុកកន្ទុយរ៉ឺម៉កគោយន្តកន្ត្រៃនៅវេលាម៉ោង ១៩និង០០នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវលេខ៥៧B ត្រង់ចំណុចខាងមុខវត្តខ្នាចរមាស ស្ថិតក្នុងភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញគោយន្តកន្ត្រៃមួយគ្រឿងបើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខបាត់ដំបង 1V-1760 បើកបរដោយឈ្មោះ តុំ ភេទប្រុស អាយុ៥៧ឆ្នាំ និងអ្នករួមដំណើរម្នាក់ឈ្មោះ ពិច ភេទស្រី អាយុ ៣៧ឆ្នាំ ទាំងពីរនាក់រស់នៅក្នុងឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង បើកបរក្នុងទិសដៅស្របគ្នាដោយខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកកន្ទុយរ៉ឺម៉កគោយន្តកន្ត្រៃពេញទំហឹងបណ្តាលអោយអ្នកបើកបរស្លាប់ភ្លាមៗ ចំណែកអ្នករួមដំណើររងរបួសស្រាលត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅឯមន្ទីរពេទ្យផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលជំនាញបានចុះមកវាស់វែងធ្វើកំណត់ហេតុ ប្រគល់សពអោយខាងសាច់ញាតិយករៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែកមធ្យោបាយទាំងពីរត្រូវយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី ។