Connect with us

ព័ត៌មានជាតិ

ចាប់បានហើយ!យុវជន១៨ឆ្នាំម្នាក់ជាក្រុមក្មេងទំនើងនិងប្រើប្រាសគ្រឿងញៀនថែមទាំងរំលោភសេពសន្ថវៈក្មេងស្រីម្នាក់រួចគេចខ្លួន

បន្ទាយមានជ័យ៖កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ​បានឃាត់ បញ្ជូនជនសង្ស័យ​ម្នាក់​ ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី​ ពាក់ព័ន្ធ​ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនក្រុមក្មេងទំនើង ព្រមទាំងជាប់ពាក់ព័ន្ធករណី រំលោភសេពសន្ថវៈលើក្មេងស្រីម្នាក់។

    លោក​វរសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ សិរីសោភ័ណបានអោយដឹងថាកាលពីថ្ងៃទី១៥​ ខែកញ្ញា​ ឆ្នាំ​២០២៣​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្នុងកិចសហការជាមួយកម្លាំងនគរបាលក្រុងពេលប្រតិបត្តិការត្រួកពិនិត្យពេលយប់បានឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើងម្នាក់​ឈ្មោះ ឡុង ហុកហេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ 

 ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបណ្តោយផ្លូវជាតិលេខ៥​ ស្ថិតនៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។តាមបណ្តឹងរបស់ក្មេងស្រីរងគ្រោះឈ្មោះ ប.ប៉.គ ភេទស្រី អាយុ ១៩ឆ្នាំជនសង្ស័យជាប់ពាក់ព័ន្ធករណី រំលោភសេពសន្ថវៈលើរូបនាង ប្រព្រឹត្តកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣កន្លងទៅ​ នៅចំណុចបន្ទប់ជួល ស្ថិតនៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ជនសង្ស័យ​ក៍ជាសមាជិកក្នុងក្រុម SDO(សម្ដេចឪ) ក្រុមRT(សៀមរាប) និងក្រុមKRK (ការ៉េមកី) ។

ក្រោយឃាត់ខ្លួន​ និងសួរចម្លេីយ​ ជនសង្ស័យ​ បានសារ​ភាពថា​ រូបខ្លួនពិតជាបានប្រេីប្រាស់សារធាតុញៀន​ និងបានធ្វើសកម្មភាពចាប់រំលោភជនរងគ្រោះពិតប្រាកដមែន។ ហេីយជនសង្ស័យក៏បានឆ្លើយសារភាពបន្ថែមទៀតថា កាលពីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣កន្លងទៅ​ ក្រុមរបស់ខ្លួន បានធ្វើសកម្មភាពវ៉ៃទៅលើក្រុមម្ខាងទៀត នៅចំណុចការ៉ាស់សាំង PTT ស្ថិតនៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណផងដែរ។ ដោយផ្អែកលេីចម្លេីយសារភាព​ ជនសង្ស័យត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្ត​ ចាត់ការបន្តតាមនីតិវិធី​។ 

   លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មេីស​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។ 

  បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបានកម្លាំងមន្ទីរយុត្តិធម៌ ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ហើយ នៅរសៀលថ្ងៃអាទិត្យ ទី១៧​ ខែកញ្ញា​​​​ ឆ្នាំ​២០២៣​នេះ​ ដើម្បីអនុវត្តតាមនីតិវិធី​៕