Connect with us

ព័ត៌មានជាតិ

របាំងសាច់អួនជា២ពាន់ម៉ែត្រ និងកូនត្រីចំរុះជាង៤០គីឡូក្រាម ត្រូវបានប្រលែងវិញក្រោយបង្ក្រាបបានពីបទល្មើសនេសាទ

ពោធិ៍សាត់ ៖ កាលពីម្សិលមិញថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមការងារមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដឹកនាំដោយលោក ហៃ ធូរ៉ា ប្រធានមន្ទីរ រួមមាន អនុប្រធានមន្ទីរ នាយខណ្ឌជលផល នាយ-នាយរងផ្នែករដ្ឋបាលជល ផលក្រគរ នាយ-នាយរងសង្កាត់រដ្ឋបាលជលផលកណ្ដៀង សហការណ៍ជាមួយកម្លាំងគណះបញ្ជាការឯកភាពរដ្ឋបាលស្រុកកណ្ដៀងដឹកនាំដោយលោក អ៊ន សុផល្លា អភិបាលរងស្រុកដោយមានការចូលរួមនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត កងរាជអាវុធហត្ថខេត្ត-ស្រុក មន្ត្រីបរិស្ថាន និងគណះកម្មការសហគមន៍នេសាទស្រីចឹក កម្លាំងបានមធ្យោបាយធ្វើដំណើរកាណូតចំនួន ០៧គ្រឿង បានចេញប្រតិបត្តិការ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល។ ជាលទ្ធផលបង្ក្រាបបានចំនួន១ករណី នៅចំណុចព្រែកអន្ទង់វល្លិ៍ដៃចុងស្ទឹងពោធិ៍សាត់ ភូមិតាម៉ៅ ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ វត្ថុតាងរួមមាន៖ របាំងសាច់អួនចំនួន០៥ខ្សែប្រវែង ២២០០ម៉ែត្រ លូកងសាច់អួនចំនួន ១៧មាត់ បង្គោលចំនួន ៧៣៣ ដើម ចាក់លែងកូនត្រីចំរុះទម្ងន់ ៤០គីឡូក្រាម។

លោកប្រធានមន្ទីរកសិកម្ម និងលោក អ៊ន សុផល្លា អភិបាលរងស្រុក បានផ្ដាំផ្ញើដល់សហគមន៍នេសាទឱ្យជួយល្បាតនិងត្រួតពិនិត្យតាមដងស្ទឹងពោធិ៍សាត់ កុំអោយមានបទល្មើសកើតឡើង ដើម្បីទុកត្រីធ្វើចរាចរណ៍ចេញ-ចូលដូចសព្វមួយដង។