Connect with us

ព័ត៌មានជាតិ

យកគ្រឿងចក្រទៅកាយដីមិនប្រាប់ម្ចាស់ដី តាមទាន់ចាប់ប្រគល់ឱ្យអាជ្ញាធរដោះស្រាយតាមផ្លូវច្បាប់

ព្រះវិហារ៖ អេស្កាមួយគ្រឿង កាយដីប្រជាពលរដ្ឋមិនជូនដំណឹងប្រាប់ម្ចាស់គេ ត្រូវបាន ម្ចាស់ដី ចាប់ប្រគល់ឱ្យសមត្ថកិច្ចយកមករក្សាទុក ដើម្បីរងចាំការដោះស្រាយ ទៅតាមផ្លូវច្បាប់ ។
គួរម្លឹកថា ករណីនេះបានកើតឡើងកាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ កន្លងមក នៅចំណុចដី ឈ្មោះលោកស្រី ឡេង ធារ៉ា រស់នៅភូមិជាំក្សាន ឃុំជាំក្សាន្ត ស្រុកជាំក្សាន ខេត្តព្រះវិហារ ចំណែក ម្ចាស់ គ្រឿងចក្រឈ្មោះ ចែ ណៃ កាយយកដីសម្រាប់ធ្វើផ្លូវរបស់ក្រុមហ៊ុន ជីវ គឺមឡុង ។
ក្រោយ ពី ករណីនេះ កើតឡើង លោក អ៊ុង វុទ្ធី អភិបាលរងខេត្តព្រះវិហារទទួលបន្ទុកដោះស្រាយ ទំនាស់ដីធ្លី បាន អញ្ជើញ ភាគី ទាំង ពាក់ព័ន្ធទៅប្រជុំដោះស្រាយ ក្រោមការ សម្របសម្រួល ពី ព្រះរាជ អាជ្ញារងលោក គឹម សំលេង កាល ពីថ្ងៃទី១៥ ខែកញ្ញា កន្លងមកនេះ ជា លទ្ធផលមិន ត្រូវរ៉ូវ គ្នា ដោយ ភាគីលោកស្រី ឡេង ធារ៉ា ជា ម្ចាស់ដី ទាមទារ សំណង៤០លានរៀល ចំណែក តំណាង ក្រុមហ៊ុន មិនព្រមសង ។
លោក អ៊ុង វុទ្ធី អភិបាលរងខេត្តព្រះវិហារ បានឱ្យដឹងថា ប្រជុំ សម្របសម្រួល ដោះស្រាយ មិនត្រូវគ្នា មាន តែ បញ្ជូន ទៅ តុលាការ ដោះស្រាយ បន្ត ទៅតាមផ្លូវច្បាប់ ។
ពាក់ព័ន្ធករណីនេះ លោកស្រី ឡេង ធារ៉ា ម្ចាស់ដី បាន ដាក់ ពាក្យបណ្តឹង ម្ចាស់ គ្រឿង ចក្រ ឈ្មោះ ចែ ណៃ ទៅតុលាការរួចហើយ ទាមទារ សំណង៨០លានរៀល ដោយ លោកស្រី ឡេង ធារ៉ា ជាម្ចាស់ដី អះអាងថា ម្ចាស់ គ្រឿង ចក្រ ឈ្មោះ ចែ ណៃ បាន លួច កាយ របស់ គាត់ម្ដង ជា ពីរម្ដង ទើប រូប គាត់ សម្រេច ដាក់ពាក្យបណ្ដឹង ទៅតុលាការ ដោះស្រាយតាមផ្លូវច្បាប់ ។
យោងតាមពាក្យបណ្ដឹងរបស់លោកស្រី ឡេង ធារ៉ា សុំប្តឹង ឈ្មោះ ចែ ណៃ និង បក្សពួក ពី បទ៖ ធ្វើឱ្យខូចខាតដោយចេតនា ដែល បានប្រព្រឹនៅភូមិទឹកក្រហម ឃុំទឹក ក្រហម ស្រុកជាំក្សន្ដ ខេត្តព្រះវិហារ កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ ២០២៣កន្លងមក។
ករណីនេះឈ្មោះ ចែ ណៃ ម្ចាស់ គ្រឿង ចក្រ ដែលរង ការចោទប្រកាន់ថា បាន យក គ្រឿងចក្រ ទៅកាយដីកម្មសិទ្ធិ របស់លោកស្រី ឡេង ធារ៉ា នោះមិនអាច ទាក់ទង សុំការ បំភ្លឺ បាន ទេ នៅរសៀលថ្ងៃទី១៨ ខែកញ្ញានេះ៕