Connect with us

ព័ត៌មានជាតិ

អាវុធហត្ថក្រុងបាត់ដំបងឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទជួញដូរសារធាតុញៀន

(បាត់ដំបង) កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបង បានចុះធ្វើការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនមួយករណីក្នុងបទល្មើសជាក់ស្តែង។

កិច្ចចុះប្រតិបត្តិការបង្ក្រាបករណីថ្នាំញៀនខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង ១៦និង៣០នាទី ថ្ងៃទី១៨.ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចក្រុមទី១៥ ស្ថិតក្នុងភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ វ៉ាន់ ម៉ីម៉ី ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ជាមួយវត្ថុតាង គ្រឿងញៀនប្រភេទ(ម៉ាទឹកកក) ចំនួន០១កញ្ចប់ ទម្ងន់ ៤៥,៦០ ក្រាម -ទូរស័ព្ទដៃចំនួន ០១ គ្រឿង ម៉ាក OPPO ពណ៌ក្រហម ។

ក្រោយឃាត់ខ្លួនសាកសួររួចមកជនសង្ស័យរួមនឹងវត្ថុតាងខាងលើ រហូតមកដល់ពេលនេះត្រូវបានមន្ត្រីជំនាញកំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។