Connect with us

ព័ត៌មានជាតិ

ព្រៃសហគមន៍ភ្នំសេះ ស្រុកអូរគ្រៀងសែនជ័យ កំពុងតែរងការកាប់ទន្ទ្រាន ពីអ្នកចំណាកស្រុកមកពីខាងក្រៅ

ក្រចេះ ៖ ប្រធាននិងសមាជិកសហគមន៍ភ្នំសេះ ស្ថិតនៅក្នុងភូមិអូរព្រះ ឃុំអូរគ្រៀងសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ កំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបាត់បង់ព្រៃសហគមន៍ ដែលសម្បូរទៅដោយធនធានធម្មជាតិ ហើយពលរដ្ឋប្រមាណជា១៦៩គ្រួសារ តែងតែអាស្រ័យផលទៅលើធនធានធម្មជាតិដូចជា ៖ ការរកជ័រ ផ្តៅ និងទឹកឃ្មុំជាដើម ។

លោក ហ៊ា សំអឿន ប្រធានសហគមន៍ បានអោយដឹងថា បច្ចុប្បន្នតំបន់ព្រៃសហគមន៍ភ្នំសេះ មានទំហំ ៣,០៨១ហិចតា និងជាជម្រកសត្វព្រៃ កំពុងរងការបាត់បង់ក្នុងល្បឿនលឿន ពីសំណាក់អ្នកចំណាកស្រុកមកពីខាងក្រៅ កំពុងតែប្រព្រឹត្តបទល្មើសយ៉ាងណាធិបតេយ្យ ទោះបីជាមានការបង្ក្រាបពីកម្លាំងសមត្ថកិច្ចជាហូរហែកន្លងមកក៏ដោយ ។

ប្រធានសហគមន៍ បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានបង្ក្រាបជាញឹកញាប់ ក៏ប៉ុន្តែនៅតែមិនអាចទប់ស្កាត់នូវការទន្ទ្រានយកដី និងព្រៃឈើ ដោយមួយចំនួន មកកាប់យកឈើ និងមួយចំនួនទៀត កាប់ដើម្បីដាំដំណាំ ដើម្បីបន្លំយកដី ។

លោកបន្តថា តំណាងឲ្យប្រជាពលរដ្ឋ និងសមាជិកសហគមន៍ភ្នំសេះ លោកសូមសំណូមពរសូមឱ្យអាជ្ញាធរមានសមត្ថកិច្ច មេត្តាពង្រឹងនិងបង្កើតកម្លាំងបន្ថែមដើម្បីទប់ស្កាត់បបទល្មើសព្រៃឈើ ឲ្យបានរឹងមាំ និងខ្លាំងជាងមុន ជាពិសេសសូមមេត្តាអនុវត្តតាមផ្លូវច្បាប់ ទៅលើជនដែលបានប្រព្រឹត្ត បទល្មើសព្រៃឈើ  ៕