Connect with us

ព័ត៌មានជាតិ

កម្លាំងប៉ុស្តិ៍រំលេច ខេត្តពោធិ៍សាត់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរគ្រឿងញៀន

ពោធិ៍សាត់ ៖ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៧:៣៣នាទី កម្លាំងប៉ុស្តិ៍រំលេច ចំនួន ០៤នាក់ ដឹកនាំដោយលោកវរៈសេនីយ៍ត្រី សំ សុផល នាយប៉ុស្តិ៍រំលេច សហការជាមួយកម្លាំងប្រជាការពារ បានចុះបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន នៅចំណុចលើខ្នងប្រឡាយកោះខ្ចាយ ស្ថិតនៅក្នុងភូមិកូនត្នោត ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោកវរៈសេនីយ៍ត្រី សម សុផល បានឱ្យដឹងថា ការបង្ក្រាបនេះទទួលបានលទ្ធផល ដោយឃាត់ខ្លួនបានមនុស្សចំនួន ០១នាក់ ឈ្មោះ សន រ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិប្រឡាយរំដេង ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ និងមានដកហូតវត្ថុតាងរួមមាន ១-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន៣កញ្ចប់ ទម្ងន់១១,៥២ក្រាម សាច់ថ្នាំសុទ្ធ, ២-កូនថង់រំលែកថ្នាំមួយចំនួន, ៣-អំពូលសម្រាប់ជក់ចំនួន ១,៤-ទុយោរំលែកថ្នាំចំនួន ១, ៥-ដែកកេះចំនួន២, ៦-កូនកន្ត្រៃចំនួន ១, ៧-កូនកាំបិតចំនួន១, ៨-កញ្ចប់បារីចំនួន១, ៩-ទូរសព្ទដៃចំនួន ២ គ្រឿង, ១០-ទុយោចំនួន ១, ១១-ម៉ូតូចំនួន ១ គ្រឿងធុនវ៉េវ ពណ៌ខ្មៅ គ្មានផ្លាកលេខ។

ចំពោះជនសង្ស័យ និងវត្ថុតាងបានបញ្ជូន ទៅអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីបំពេញបែបបទតាមនីតិវីធី៕