Connect with us

ព័ត៌មានជាតិ

ដកហូតអាវុធខ្លី០១ដើម និងថ្នាំញៀនទម្ងន់ ២៣៥,៥៧ក្រាម ក្រោយឃាត់ខ្លួនជនសង្ស័យ០២នាក់

(បាត់ដំបង) កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងនគរបាលស្រុកសំឡូត បានចុះប្រតិបត្តិការបង្ក្រាបបានករណីរក្សា ទុកដោយខុសច្បាប់នូវសារធាតុញៀន០១ករណី ក្នុងបទល្មើសជាក់ស្ដែង។

កិច្ចប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ១៩ និង៣០នាទី ថ្ងៃទី២១ ខែកញ្ញាឆ្នាំ២០២៣ នៅចំណុចអូរតាទៀក ឃុំតាតោក ស្រុក សំឡូត ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ដែលម្នាក់ឈ្មោះ អៀម វីរៈ ភេទប្រុស អាយុ ២៣ ឆ្នាំ មានទីលំ នៅភូមិអដំណាក់សាន ឃុំបូរ ស្រុកភ្នំព្រឹកខេត្តបាត់ដំបង និង ម្នាក់ទៀតឈ្មោះ យ៉ិន កែវវសក្តិ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិពែទុំ ឃុំតាំងដូង ស្រុកបាទីខេត្តតាកែវ ។

-វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក ICE) ចំនួន០៣ថង់ ទម្ងន់ ២៣៥,៥៧ក្រាម (ទាំងសំបក)
-អាវុធខ្លីចំនួន០១ដើម , បង់ចំនួន០១ , គ្រាប់ចំនួន ២២គ្រា ប់ -ទូរស័ព្ទដៃចំនួន ០៣គ្រឿង (ចាស់) -រថយន្តចំនួន ០១គ្រឿង ម៉ាក HYUNDAI ពណ៌ ស្វាយ ទឹកមាស សេរីឆ្នាំ២០០៤ ពាក់ផ្លាកលេខ កំពង់ចាម 3B-0099 និងកាបូបប្រាក់ ចំនួន០១ ។

ក្រោយពីឃាត់ខ្លួនជនសង័្សយនិងវត្ថុតាង បច្ចុប្បន្នត្រូវបានសមត្ថកិច្ចការិយាល័យជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅ សាលាដំបូងដើម្បីអនុវត្តតាមផ្លូវច្បាប់៕