Connect with us

ព័ត៌មានជាតិ

បុរសជាមេភូមិម្នាក់ ត្រូវជនវិបល្លាសស្មារតី កាប់ជាច្រើនពូថៅ បណ្តាលអោយស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

បាត់ដំបង ៖ បុរសជាមេភូមិម្នាក់ ត្រូវបានជនវិបល្លាសស្មារតី ចូលកាប់ដល់ក្នុងផ្ទះជាច្រើនពូថៅ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី២៣ ខែកញ្ញ ឆ្នាំ២០២៣ នៅចំណុចក្រុមទី០៩ ភូមិស្វាយជាតិ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យឈ្មោះ ប្រាក់ សុខណា ភេទប្រុស អាយុ៣៦ឆ្នាំ ជាជន(វិបល្លាសស្មារតី) មានទីលំនៅភូមិស្វាយជាតិ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង បានធ្វើសកម្មភាពដោយយកពូថៅចូលកាប់ជនរងគ្រោះឈ្មោះ កង ស៊ីណាត់ ភេទប្រុស អាយុ ៥៨ឆ្នាំ មានទីលំនៅភូមិឃុំ-កើតហេតុខាងលើ ខណៈដែលជនរងគ្រោះកំពុងដេកលង់លក់ពេលថ្ងៃបណ្ដាលអោយរងរបួសត្រង់ចុងភ្នែកស្ដាំដល់គុំត្រចៀកខាងស្ដាំ០១កន្លែង -របួសត្រង់ឆ្អឹងជំនីផុត០១កន្លែង បណ្ដាលអោយរងរបួសធ្ងន់រហូតស្លាប់ពេលបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យ ។

ក្រោយពេលកើតហេតុកម្លាំងជំនាញចុះទៅពិនិត្យនិងឃាត់ខ្លួនបុរសជនសង្ស័យដែលគេស្គាល់ថាជាមនុស្ស វិបល្លាសស្មារតី ដើម្បីកសាងសំណុំរឿងបញ្ជូនចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ ៖ សាលី