Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ទៀ សីហា ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង និងពលទាហានទិសយោធភូមិភាគ៥

ប៉ៃលិន ៖ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋបន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ ជាតិ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ នៅបរិវេណវិមានឈ្នះឈ្នះ ខេត្តប៉ៃលិន បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងនាំយក អំណោយ មក ឧបត្ថម្ភជូនដល់នាយទាហ៊ាន និងពលទាហាន  និងកង កម្លាំងប្រដាប់អាវុធគ្រប់បណ្តាអង្គភាព ដែលឈរជើងប្រចាំការ នៅតាមខ្សែ បន្ទាត់ព្រំដែនទិសយោធភូមិភាគទី៥ និងគណៈ បញ្ជា ការ កងឯកភាពទិស ជាច្រើនអង្គភាពក្នុងខេត្តប៉ៃលិន ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តពោធិសាត់។

ក្នុងពិធីនេះក៍មានការចូលរួមអម ដំណើរពី សំណាក់ ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រី និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ព្រមទាំងបណ្តា អភិបាល និងអភិបាលរងខេត្ត ប្រចាំទិសយោធភូមិភាគទី៥ ផងដែរ ។

ឯកឧត្តម ទៀ សីហា បានមានប្រសាសន៍លើកឡើងថា៖ រយៈ ពេល ជាង ២៤ឆ្នាំកន្លងមកនេះកម្ពុជា បានបិទបញ្ចប់ភ្លើងសង្គ្រាមស៊ីវីលនៅកម្ពុជា ដណ្តើមបានមកវិញនូវសុខ សន្តិភាព និងការឯកភាពជាតិ ទឹកដី ហើយបើយើងប្រៀបធៀបកាលក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ មកទល់នឹង ពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិត ឈ្លាស វៃរបស់សម្តេចតេជោ ហ៊ុន សែន ដោយបានកសាងតាំងពីបាទដៃទទេ ក្រោមនយោបាយឈ្នះឈ្នះ នៃការ បង្រួប បង្រួមជាតិ ដោយគ្មានអ្នកឈ្នះ នឹងក៏គ្មានអ្នកចាញ់ គឺឈ្នះៗ ទាំងអស់គ្នា ដូច្នេះនយោបាយ ឈ្នះឈ្នះ ដែលបានដាក់ចេញ ដោយសម្តេចតេជោ សែន គឺជាមរតក ដ៏មហាសាល សម្រាប់ជាតិ និងប្រជាជនកម្ពុជា ហើយតាមរយៈនយោបាយ ឈ្នះ ឈ្នះ នេះ ហើយ ដែលបាននាំមកនូវពន្លឺជីវិត និង សង្គម ថ្មីមួយពោរពេញដោយការអភិវឌ្ឍ និងការរីកចម្រើន ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៍បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ សមិទ្ធផលទាំងឡាយ ដែលនាយទាហាន និងពលទាហាន គ្រប់បណ្ដាអង្គភាពចំណុះឱ្យយោធភូមិភាគទី៥ សម្រេច បាន ក្នុងបុព្វហេតុការពារ ជាតិ មាតុភូមិ និងប្រជាជន ពិសេសចំពោះវីរភាពយ៉ាងអង់អាចក្លាហាន ស្មោះត្រង់ លះ បង់សាច់ស្រស់ឈាមស្រស់ និង ការខិតខំប្រឹងប្រែងកសាង និងអភិវឌ្ឍគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ធនធានសេដ្ឋកិច្ច ជូនកង ទ័ព និងគ្រួសារកងទ័ពឱ្យរស់ រៀន មានជីវិតល្អប្រសើរ ស្របតាមគោលរបបរបស់រាជរដ្ឋាភិបាល និងការកសាង នូវ ប្រព័ន្ធ យុទ្ធសាស្រ្តការពារជាតិនានា ជាច្រើន ទៀត ដើម្បីបម្រើឱ្យក្នុងបុព្វហេតុការពារអធិបតេយ្យ បូរណភាពទឹកដី ទុកជាកេរ្ត៍ប្រវត្តិសាស្រ្ត ជូនបងប្អូន កូនក្មួយ ជំនាន់ ក្រោយ ។

ជាមួយគ្នានោះឯកឧត្តម ទៀ សីហា បានមានប្រសាសន៍ផ្តាំផ្ញើដល់នាយទាហាន និងពលទាហាន ទាំង អស់ ត្រូវបន្តពង្រឹងពង្រីកស្មារតីរួមចំណែកការពារសន្តិភាព ការពារទឹកដី ការពារភាពសុខសាន្តជូនប្រជាពលរដ្ឋ ពិសេសការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដើម្បីធ្វើការ ប្រយុទ្ធប្រឆាំងទៅនឹងពួកអមិត្ត ដែលតែងតែរារាំងដល់កិច្ចដំណើ រ ការកសាងសន្តិភាព និងការអភិវឌ្ឍសង្គមកម្ពុជា ជាពិសេសត្រូវចងចាំ និងយល់ពាក្យ ថា «អរគុណសន្តិភាព! អរគុណ នយោបាយ ឈ្នះ ឈ្នះ! ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៏ឯក និងប្រតិបត្តិករនយោបាយ ឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ »។

បើតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ បានអោយដឹងថា៖ ដោយអនុវត្តន៍បាននូវយុទ្ធសាស្រ្ត ០៣ សកម្មភាព ១០ និងបទបញ្ជា ១១ ចំណុចរបស់ សម្តេចតេជោ ហ៊ុន សែន ដែល បាន ដាក់ចេញកន្លងមក ហើយរហូតមកដល់ពេលនេះ យើងមានការទំនាក់ទំនងបានកាន់តែល្អ ជាមួយភាគីកងកម្លាំងថៃ ដោយបានប្រែក្លាយតំបន់ព្រំដែន ដែលធ្លាប់តែមានភាពស្ងប់ស្ងាត់ ដោយសារបញ្ហាប្រឈមជាសកលនៃជំងឺឆ្លងកូវីដ-១៩ ឱ្យក្លាយជាតំបន់ព្រំដែន មានសន្តិភាព មានកិច្ចសហប្រតិបត្តិការល្អ និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យក្រោមដំបូល សុខសន្តិភាព ៕