Connect with us

ព័ត៌មានជាតិ

កិច្ចប្រជុំគណៈកម្មាធិការ បណ្តុះបណ្តាលខេត្តលើកទី៣ ស្ដីពី ការបូកសរុបវឌ្ឍនភាពត្រីមាសទី៣ និងលើកទិសដៅបន្ត

ក្រចេះ ៖ រដ្ឋបាលខេត្តក្រចេះ បានបើកកិច្ចប្រជុំគណៈកម្មាធិការបណ្តុះបណ្តាលខេត្តលើកទី៣ ស្ដីពីការបូកសរុបវឌ្ឍនភាពត្រីមាសទី៣ និងលើកទិសដៅបន្ត ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ដែលដឹកនាំដោយ លោក ភឹម ភីរ៉ា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការ ។

តាមរបាយការណ៍របស់ លោក អ៊ង់ គឹមភឿន នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន បានឱ្យដឹងថាសិស្សនិស្សត ដែលបានបញ្ចប់ និងកំពុងបណ្តុះបណ្តាលក្នុងឆ្នាំសិក្សា២០២២-២០២៣ សរុប៨៣២នាក់ ស្រី២៤៤នាក់ ដែលបានសិក្សាលើកម្រិតសញ្ញាដូចជាតាមរយៈថវិកាទ្រទ្រង់គ្រឹះស្ថាន PB (១សប្តាហ៍) កម្រិតវិញ្ញាបនបត្រវិជ្ជាជីវៈ (វគ្គ៤ខែ) សញ្ញាបត្រជាន់ខ្ពស់/បរិញ្ញាបត្ររងបច្ចេកទេ -កម្រិតសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ២,និង១ -កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(C1 ពិសេស) ហើយជាលទ្ធផលសម្រេចបាន សិស្ស និស្សិតដែលចំនួន៣៤៥នាក់ ដែលបានបញ្ចប់ និងកំពុងតែធ្វើក្នុងវិស័យTVET និងតាមក្រុមហ៊ុនដែលពាក់ព័ន្ធ ក្នុងខេត្តក្រចេះផងដែល ។

មានប្រសាសន៍ក្នុងនោះ លោក ភឹម ភីរ៉ា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការ បានកោតសរសើរនិង វាយតម្លៃចំពោះវិទ្យាស្ថានដែលបានរួមសហការជាមួយមន្ទីរ អង្គភាព និងស្ថាប័នដៃគូគាំទ្រ សំដៅធ្វើឱ្យវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅក្នុងខេត្តក្រចេះ មានភាពរីកចម្រើន សេដ្ឋកិច្ចប្រជាជនមានភាពធូរធារ មានការងារធ្វើមានជំនាញពិតប្រាកដ កាត់បន្ថយការចំណាក់ស្រុករកការងារធ្វើស្រប ទៅនឹងផែនការនិងគោលនយោបាយការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ។

ដើម្បីឆ្លើយតបទៅនឹង ទីផ្សារការងារ បានស្នើសុំឱ្យអង្គការដៃគូគាំទ្រ រៀបចំកញ្ចប់សម្រាប់ ទស្សន:កិច្ចសិក្សា នៅតាមក្រុមហ៊ុន-រោងចក្រ-សហគ្រាស និងតំបន់សេដ្ឋកិច្ចពិសេស ដើម្បីឱ្យឃើញជាក់ស្ដែងពីសកម្ម ភាពការងារ នឹងដើម្បីទទួលបានបទពិសោធន៍ថ្មីបន្ថែម ហើយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមនឹងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន ត្រូវខិតខំស្វែងរកដៃគូលើកិច្ចសហការ ដើម្បីចុះអនុស្សរណ:យោគយល់គ្នា (MOU) ដើម្បីរួមគ្នាកសាង និង អភិវឌ្ឍន៍លើវិស័យការងារនៅក្នុងខេត្តក្រចេះ ។

លោក ភឹម ភីរ៉ា ប្រធានគណៈកម្មាធិការ ក៏បាន ជំរុញឱ្យវិទ្យាស្ថាន -ត្រូវធ្វើផែនទីស្ថិតិអំពីដៃគូពាក់ព័ន្ធដើម្បីនិងធ្វើការឱ្យចំមកងាយស្រួលក្នុងការបញ្ជូនសិស្សទៅហាត់ការ គោលដៅ -បន្តកៀរគរជ្រើសរើសគ្រូឧទ្ទេសជំនាញ បំពេញក្នុងរចនាសម្ព័ន្ធ- រៀបចំប្រព័ន្ធផ្សព្វផ្សាយអំពីផែនកា រសកម្មភាព និងគោលដៅរបស់វិទ្យាស្ថាន តាមប្រព័ន្ធ បណ្តាញសង្គម-សភាពាណិជ្ជកម្ម ត្រូវទំនាក់ទំនងជាមួយ ក្រុមហ៊ុន-សហគ្រាសដៃគូ ដើម្បីផ្តល់កម្មសិក្សាការងារ និងការអនុវត្តជាក់ស្តែងដល់សិស្ស-និស្សិត-គ្រប់មន្ទីរអង្គភាព ៕