Connect with us

ព័ត៌មានជាតិ

សកម្មភាពដឹកជញ្ជូនអុសព្រៃឡង់ចាប់ផ្ដើមវិញ ​ពីសំណាក់ឈ្មួញឈ្មោះ រ៉េត ចំណុចភូមិត្រពាំងផ្តៅ ស្រុកសន្ទុក

កំពង់ធំ៖ សកម្មភាពដឹកជញ្ជូនអុសព្រៃឡង់ចាប់ផ្ដើមវិញ ​ពី​សំណាក់ឈ្មួញ ដែលគេស្គាល់ថា ឈ្មោះ រ៉េត ប្រកបមុខរបរទិញលក់ដឹក​ជញ្ជូន​អុសព្រៃចេញពីចំណុចភូមិត្រពាំងផ្តៅ ភូមិអូរក្រពើ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។

គួរបញ្ជាក់ថា ក្រោយពីសមត្ថកិច្ចរដ្ឋបាលព្រៃឈើបង្រ្កាបកន្លងមក ការដឹកជញ្ជូនអុសព្រៃបន្ត​ទៅលក់​តាម​បណ្តាលខេត្តនានា ​បាន​ស្ងប់ស្ងាត់​មួយ​រយៈ ឥលូវចាប់ផ្ដើមធ្វើ​សកម្មភាព​យ៉ាងខ្លាំង​ក្លាជាងមុន ដោយ​ទទួល​ទិញ​ និង​កែនឲ្យ​ប្រជាពលរដ្ឋចូលកាប់ព្រៃ​នៅ​ក្នុងគម្របព្រៃឡង់ ដែលជាធនធានធម្មជាតិ​ ត្រូវបានរាជរដ្ឋាភិបាលដាក់ជាតំបន់អភិរក្ស៕