Connect with us

ព័ត៌មានជាតិ

លោកជំទាវ បាន ស្រីមុំ ចុះពិនិត្យស្ថានភាពទឹកតាមស្ទឹង និងអំពាវនាវអោយមានការប្រុងប្រយ័ត្ន  ដោយសារមានភ្លៀងធ្លាក់ច្រើនតាមជ្រលងភ្នំ

ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយខេត្តប៉ៃលិន ក្នុងឧកាសដឹកនាំក្រុមការងារ មន្ទីរជំនាញ ព្រមទាំងកងកម្លាំងសមត្ថកិច្ច ចុះពិនិត្យស្ថានភាព ទីតាំងរងផលប៉ះពាល់ជាក់ស្តែង ដើម្បីត្រៀមលក្ខណៈជួយសង្គ្រោះបន្ទាន់ ដល់បងប្អូនប្រជាពលរដ្ឋ អោយបានទាន់ពេលវេលា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ បានបានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ មានទីលំនៅតាមដងស្ទឹង សូមមេត្តាមានការប្រុងប្រយ័ត្ន  ដោយសារមានភ្លៀងធ្លាក់ច្រើនតាមបណ្តាជ្រលងភ្នំខៀវ ធ្វើអោយកំពស់ទឹកតាមដងស្ទឹងនានា ទូទាំងខេត្តប៉ៃលិន មានការកើនឡើងគួរអោយកត់សម្គាល់ ។

ជាមួយគ្នានេះ ក្រុមការងារ នៃរដ្ឋបាលខេត្ត កងកំលាំងគណបញ្ចាការឯកភាពគ្រប់លំដាប់ថ្នាក់ ក្រុមយុវជនស.ស.យ.ក សមាគមន៍កាកបាទក្រហម បានប្រចាំការគ្រប់គោលដៅ និងបានត្រៀមលក្ខណៈរួចជាស្រេច រង់ចាំជួយបងប្អូនប្រជាពលរដ្ឋយើង នៅគ្រប់គោលដៅទាំងអស់ ។ ប្រសិនករណីត្រូវការជួយសង្គ្រោះបន្ទាន់សូមទំនាក់ទំនងលេខ : ០៩៧ ៣៥៦៨៥៦៨ (២៤ម៉ោង) ៕