Connect with us

ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរដ៏រន្ធត់ រថយន្តបុកម៉ូតូ ស្លាប់មនុស្សម្នាក់ បន្តទៅបុកហាងលក់គ្រឿងសំណង់

បន្ទាយមានជ័យ ៖ គ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយ រវាងរថយន្តនិងម៉ូតូ បណ្តាលអោយអ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែង ចំណែករថយន្តបន្តអូរម៉ូតពីក្រោម ទៅបុកជាប់ហាងលក់គ្រឿងសំណង ទៅមុខលេងរួច ។

ហេតុការនេះកើតឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំនុចមុខហាងលក់គ្រឿងសំណង់ ហាក់ ហុក ក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បង្កឡើងដោយរថយន្តមួយគ្រឿងម៉ាកRivo មួយបាំងកន្លះ ប្រភេទដឹកទំនិញ ពាក់ស្លាកលេខ បាត់ដំបង 2B-9055 បើកបរដោយស្រ្តីវ័យចំណាស់ម្នាក់ ដែលមានទីលំនៅម្តុំកើតហេតុ ដោយបានបើកពីត្បូងទៅជើង លុះដល់ចំនុចកើតហេតុខាងលើ ដែលជាផ្លូវបំបែកអក្សរតេ បានទៅបុកអ្នកជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-4518 បើកបរដោយបុរសម្នាក់ឈ្មោះ វណ្ណ មានមុខរបរជាអ្នករត់ម៉ូតូឌុប ។
តាមអ្នកឃើញហេតុការនេះ បានអោយដឹងថា មុនពេលកើតគេឃើញរថយន្តខាងលើ បើកពីផ្លូវខាងក្រោម នៃទិសខាងត្បូង លុះដល់ចំនុចផ្លូវបំបែកអក្សរតេ នៃទីកើតហេតុខាងលើ មិនបត់ឆ្វេង ឬស្តាំ ក៏ជ្រុលទៅមុខឆ្លងផ្លូវទៅបុកនឹងម៉ូតូ ដែលកំពុកបើកជាប់ម៉ូតូនៅខាងក្រោមរថយន្ត អូសជ្រុលទៅបុកជញ្ជាំងកញ្ចក់ហាង ហាក់ ហុក ទៅមុខលេងរួច ។ ចំណែកអ្នកបើកម៉ូតូ ត្រូវរថយន្តបុកស្លាប់នឹងកន្លែង ។

ក្រោយកើតហេតុភ្លាមៗ ស្រ្តីជាតៃកុងឡានមិនបានរត់គេចពីកន្លែងកើតហេតុនោះទេ គឺ នៅស្រែកទ្រហោយំ និងមានស្ថានភាពរន្ធត់ស្ទើបាត់ស្មារតី ហើយក៏ត្រូវបានរថយន្តបាឡែនមួយគ្រឿង ដឹកយកទៅបាត់ ។

ភ្លាមៗនោះ សមត្ថកិច្ចនគរបាលចរាចរណ៍នៃស្នងការនគរបាលខេត្ត បានចុះធ្វើការវាសវែង និងធ្វើកំណត់ហេតុនាំយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅស្នងការ ដោយឡែកជនរងគ្រោះ ដែលស្លាប់បានប្រគល់អោយគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕