Connect with us

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក សុខ វាសនា អញ្ជើញសំណេះសំណាល ជាមួយមន្ត្រីប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត

បន្ទាយមានជ័យ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងស្ទឹងបត់ នៅសាលប្រជុំអគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ។

បន្ទាប់ពីរបាយការណ៍សង្ខេបរបស់លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត អំពីស្ថានភាពទូទៅនៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងលទ្ធផលដែលសម្រេចបាននាពេលកន្លងមករួចមក ឯកឧត្តមឧត្តមសេនីយ៍ឯក សុខ វាសនា ក៏បានមានប្រសាសន៍ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះផលទ្ធផលការងាររបស់ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងជម្រុញឲ្យមន្ត្រីជំនាញបន្តការងារឲ្យបានល្អបនតទៀត ។

បន្ទាប់ពីសំណេះសំណាលឯកឧត្តមប្រតិភូអគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឯកឧត្តម អគ្គនាយករង លោកឧត្តមសេនីយ៍ទោប្រធាន-អនុប្រធាននាយកដ្ឋាន និងលោកនាយការិយាល័យ  បានបន្តអញ្ជើញពិនិត្យផ្ទាល់ សកម្មភាពមន្ត្រីបំពេញកិច្ចការងារជំនាញនៅអគារថ្មី និងត្រួតពិនិត្យតាមបណ្ដាគោលដៅស្លាបឆ្វេង ស្លាបស្ដាំ ក្នុងភូមិសាស្ត្រប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតផងដែរ ៕