Connect with us

ព័ត៌មានជាតិ

មន្ទីរសាធារណការខេត្តព្រះវិហារព្រមទាំងសហការី ចូលកាន់បិណ្ឌ២ នៅវត្តទ្រី សទ្ឋារាម ហៅវត្តសង្កែពីរ

ព្រះវិហារ៖ នៅព្រឹកថ្ងៃទី០១ ខែតុលាឆ្នាំ២០២៣នេះ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ និងលោកស្រី ព្រមទាំងសហការី បានអញ្ជើញចូលកាន់បិណ្ឌទី២ នៅវត្តទ្រីសទ្ឋារាម ហៅវត្តសង្កែពីរ ឃុំសង្កែពីរ ស្រុកឆែប ខេត្តព្រះវិហារ ដើម្បីប្រមូលបច្ច័យទុកកសាងសមិទ្ធផលនានា នៅក្នុងវត្តសង្កែពីរ។

ក្នុងឱកាសនោះ លោក សំ លាងទ្រី បានលើកឡើងថា ពិធីបុណ្យកាន់បិណ្ឌបានព្រឹត្តិទៅតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនា ជាបន្តបន្ទាប់ ដោយក្តីសប្បាយរីករាយជ្រះថ្លា ក្នុងពិធីបុណ្យកាន់បិណ្ឌនេះជារៀងរាល់ឆ្នាំសាសនិកជនទាំងអស់ ដែលកាន់ព្រះពុទ្ធសាសនាតែងតែគោរពប្រណិបត្តិនូវ ពិធីបុណ្យកាន់បិណ្ឌតាមទំនៀមទំលាប់តាំងពីបុរាណ ដែលមានរយៈពេល១៥ថ្ងៃ នៅគ្រប់ទីវត្តអារាមទូទាំងប្រទេសកម្ពុជា។

លោកបន្តថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ធ្វើឱ្យប្រទេសមានសុខសន្តិភាពមានការអភិវឌ្ឍរីកចម្រើនលើគ្រប់​វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រពិសេស ក្នុងខេត្តព្រះវិហារ ។

លោកបានបន្ថែមថា នេះគឺជាសេរីភាពដែលបង្ហាញអំពីទឹកចិត្តសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ​ក្នុងគោលបំណង ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញាណក្ខន្ឌ បុព្វការីជនមាន ជីដូន ជីតា ញាត្តិការទាំងប្រាំពីរសន្តានដែលបានចែកឋានទៅកាន់លោកខាងមុខ។

សូមបញ្ជាក់ជូនថា ប្រជាពលរដ្ឋនៅឃុំសង្កែពីរ កាលពីដើមមានវត្តចាស់ មានតែសាលាឆាន់ធ្វើអំពីឈើ១ខ្នង ចាស់ទ្រុឌទ្រោមពិបាកក្នុងការធ្វើបុណ្យទាន គួបផ្សំនឹងការ​សំណូមពររបស់ប្រជាពលរដ្ឋផងនោះ លោក សំ លាងទ្រី សម្រេចយកទីតាំងកន្លែងវត្តបច្ចុប្បន្ននេះ កសាងបានព្រះវិហារមួយខ្នងហើយ ។

គួរម្លឹកផងដែរថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ គឺជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ របស់ព្រះពុទ្ធសាសនា។ ពិធីនេះមានរយៈពេល ១៥ថ្ងៃ ដោយចាប់ពីថ្ងៃ០១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលជាថ្ងៃបុណ្យភ្ជុំបិណ្ឌ។​ ក្នុងរយៈពេល១៥ថ្ងៃ នៃពិធីបុណ្យសាសនានេះ​ ពុទ្ធបរិសទ័ជិតឆ្ងាយចំណុះជើងវត្ត​តែងតែ​ធ្វើចង្ហាន់វេរប្រគេន​ព្រះសង្ឃ​ជាប្រចាំ​ ដោយគណៈកម្មការវត្ត ឬ​ភូមិបានមូលមតិគ្នាបែងចែកជាវេន ដើម្បីម្បីផ្គត់ផ្គង់ចង្ហាន់​ព្រះសង្ឃ​រហូត​ចប់ពិធីបុណ្យភ្ជុំបិណ្ឌ៕