Connect with us

ព័ត៌មានជាតិ

រថយន្តរ RALLY បុកត្រាក់ទ័រពីក្រោយ បណ្តាលអោយស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់ស្រាល៥នាក់

ក្រចេះ ៖ ហេតុការគ្រោះថ្នាក់ចរាចរមួយ បានកើតឡើងរវាងរថយន្ត RALLY បុកត្រាក់ទ័រពីក្រោយ បណ្តាលអោយត្រាក់ទ័រក្រឡាប់ ស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់ស្រាល៥នាក់ កាលពីទាបភ្លឺថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ នៅចន្លោះគីឡូម៉ែត្រ(៤១៥.៤១៦) ចំណុចភូមិអូរព្រះ ឃុំអូរកណ្ដៀរសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ។

តាមរបាយការណ៍របស់សមត្ថកិច្ច បានអោយដឹងថា គ្រោះថ្នាក់ចរាចរនេះ កើតឡើងរវាងរថយន្តម៉ាក RALLY ពណ៌ត្រីអ៊ី ពាក់ស្លាកលេខ 2BU-9486 បានបុកត្រាក់ទ័រសណ្ដោងរម៉កពីក្រោយ ក្នុងទិសដៅស្របទើសគ្នា ពីជើងទៅត្បូង ពីរខេត្តស្ទឹងត្រែង ឆ្ពោះទៅខេត្តក្រចេះ បណ្ដាលអោយក្រឡាប់ត្រាក់ទ័រផ្ងារកង់ឡើងលើ ដោយរថយន្តរងការខូចខាត់ខ្លាំង ។ ចំណែកមនុស្សស្លាប់ម្នាក់ រងរបួសធ្ងន់ស្រាល ចំនួន៥នាក់ ។

អ្នករួមដំណើរខាងរថយន្តមានគ្នា ៤នាក់ រួមមាន ៖ ១-ឈ្មោះម៉ម សុខហុីម ភេទប្រុស អាយុ៦៨ឆ្នាំ ជនជាតិខ្មែរ រងរបួសបាក់ជើងស្ដាំ ជាម្ចាស់ឡាន, ២-ឈ្មោះហេង ឈុន ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ ជាតៃកុងឡាន ពុំមានរងរបួស, ៣-ឈ្មោះ ម៉ម សុខភីម ភេទប្រុស អាយុ៦៥ឆ្នាំជនជាតិខ្មែរ ពុំមានរងរបួស(រួមដំណើរ), ៤-ឈ្មោះឈាវ ម៉េង ស៑ាង ភេទប្រុស អាយុ ៥៦ឆ្នាំពុំមានរងបួស ទីលំនៅបច្ចុប្បន្នភូមិដីឡូ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី (រួមដំណើរ) ។
ខាងត្រាក់ទ័រមានគ្នាពីរនាក់ មានឈ្មោះ ហ៑ាង តារា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន.ភូមិអូរកណ្ដៀរ ឃុំអូរកណ្ដៀរសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ (រងរបួសធ្ងន់ ជាអ្នកបើកបរត្រាក់ទ័រ) និងឈ្មោះ ញឹម សុផន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិអូរកណ្ដៀរ ឃុំអូរកណ្ដៀរសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ (ជាអ្នករួមដំណើរ ស្លាប់)

អ្នកស្លាប់បច្ចុប្បន្នក្រុមគ្រួសារយកទៅផ្ទះធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករងរបួសបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ។ ចំណែករថយន្តនិងត្រាក់ត្រាក់ទ័រ ជំនាញចរាចរណ៍ បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកអូរគ្រៀងសែនជ័យ ជាបណ្ដោះអាសន្ន រង់ចាំការដោះស្រាយពេលក្រោយ ៕