Connect with us

ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរ រថយន្តដាច់ក្រឡេ បុកម៉ូតូបណ្តាលអោយស្លាប់មនុស្សម្នាក់

បន្ទាយមានជ័យ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរ ទាំងព្រឹកពេលមេឃកំពុងរលឹម លើកំណាត់ផ្លូវជាតិលេខ៥ ចំណុចជិតមន្ទីរហិរញវត្ថុខេត្តបន្ទាយមានជ័យ នៃភូមិក្បាល់ស្ពាន សង្លាត់ព្រះពន្លា ក្រុងសិរីសោភ័ណ រវាងរថយន្តដឹកទំនិញធុនតូច បុកអ្នកកំពុងបើកម៉ូតូខ្ទាតចូលប្រឡាយ បណ្តាលអោយស្លាប់ នឹងកន្លែង ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៩ និង២៥នាទី ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ រវាងរថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៍ស ពាក់ស្លាក់លេខភ្នំពេញ 2F-9351 បើកបរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ នៃមន្ទីរហិរញវត្ថុខេត្តបន្ទាយមានជ័យ បានរ៉េទៅខាងឆ្វេងនៃផ្លូវ ទៅបុកម៉ូតូមួយគ្រឿង បើកបរដោយបុរសម្នាក់ បណ្តាលអោយបើងអ្នកបើកបរម៉ូតូ ធ្លាក់ចូលប្រឡាយ ដែលអត់មានទឹក នៅក្បែរនោះស្លាប់តែម្តង ។

តាមអ្នកឃើញហេតុការណ៍ បាននិយាយថា ពេលមានការណីនេះកើតឡើង គេឃើញអ្នកបើរត់រថយន្តបង្កហេតុ រត់គេចខ្លួន បន្សល់នៅរថយន្ត និងម៉ូតូជនរងគ្រោះ ដែលរងការខូចធ្ងន់ធ្ងរនៅនឹងកន្លែងកើតហេតុ ។ ចំណែកជនរងគ្រោះ ដែលស្លាប់ភ្លាមនោះត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ ចុះមកដល់បានធ្វើការវាសវែង និងដឹកសពជនរងគ្រោះទៅប្រគល់ជូនគ្រួសារសព ធ្វើបុណ្យតាមប្រពៃណី នៅភូមិអន្លងថ្ងាន់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

ចំពោះរថយន្ត និងម៉ូតូ ត្រូវបានយកទៅរក្សាទុកនៅស្នងការនគរបាលខេត្ត ដើម្បីធ្វើការទៅតាមនីតិវិធីច្បាប់ ៕