Connect with us

ព័ត៌មានជាតិ

ជំនន់ទឹកភ្លៀងបានប៉ះពាល់ផ្ទះពលរដ្ឋជាង ៦០០០ខ្នង ដំណាំស្រូវនិងដំណាំរួមផ្សំរាប់ម៉ឺនហិចតា និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាច្រើនផងដែរ

(បាត់ដំបង) យោងតាមរបាយការណ៍ពីរដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាក់ថា កាលពីថ្ងៃទី២៩-៣០ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅខេត្តបាត់ដំបង មានភ្លៀងធ្លាក់ខ្លាំងស្ទើគ្រប់ ១៤ក្រុង-ស្រុក បណ្តាលឱ្យទឹកអូរ ទឹកស្ទឹងសង្កែ និងទឹកស្ទឹងបវេល មានការកើនឡើងខ្ពស់ បណ្ដាលឱ្យមានទឹកជំនន់លិចប៉ះពាល់ចំនួន ០៩ ក្រុងស្រុក ក្នុងចំណោម ១៤ ក្រុង-ស្រុក បណ្តាលឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ៦.០៦៧ខ្នងផ្ទះ , ដំណាំស្រូវ ៣.០៣៤ហិចតា , ដំណាំរួមផ្សំ ១,៧៣២,៥០ហិចតា , សាលារៀនចំនួន ១៥សាលា ប៉ះពាល់ផ្លូវ ១៦កន្លែង ស្មើនឹង ១៦.៩៨០ម៉ែត្រ និងបានជម្លៀសប្រជាពលរដ្ឋទៅទីទួលសុវត្ថិភាពចំនួន ២០០គ្រួសារ ។

ក្រុងស្រុកទាំង០៩ដែលរងផលប៉ះពាល់រួមមាន! ០១/ក្រុងបាត់ដំបង ប៉ះពាល់ចំនួន ៦សង្កាត់ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ៦៧៦ខ្នង /សាលារៀនចំនួន ៣សាលា / ប៉ះពាត់ផ្លូវកៅស៊ូចំនួន ៣កន្លែង ស្មើនឹង ៧.៩១០ម៉ែត្រ។
០២-ស្រុកបាណន់ ប៉ះពាល់ចំនួន ៥ឃុំ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ១,០៤៤ខ្នង / ដំណាំស្រូវ ៦០ហិចតា / ដំណាំរួមផ្សំ ៣០៥ហិចតា / សាលារៀនចំនួន ១សាលា /ប៉ះពាល់ផ្លូវកៅស៊ូចំនួន ៣កន្លែង ស្មើនិង ៨៥០ម៉ែត្រ /ជម្លៀសប្រជាពលទៅទីទួលសុវត្ថិភាពចំនួន ១៨២គ្រួសារ /ប៉ះពាល់ធ្ងន់ធ្ងរ ២ខ្នង។
៣-ស្រុកថ្មគោល ប៉ះពាល់ចំនួន ១ឃុំ បណ្តាលឱ្យប៉ះពាល់ដំណាំស្រូវ ៩៣ហិចតា។
៤-ស្រុកបវេល ប៉ះពាល់ចំនួន ២ឃុំ តែមិនប៉ះពាល់ដំណាំកសិកម្ម និងផ្ទះសម្បែងប្រជាពលរដ្ឋឡើយ។
៥-ស្រុកឯកភ្នំ ប៉ះពាល់ចំនួន ៥ឃុំ ប៉ះពាល់ផ្ទះប្រជាស់ចំនួន ៣,៤៣២ខ្នង / ដំណាំស្រូវ ២.៥១២ហិចតា /ដំណាំរួមផ្សំ១៤ហិចតា សាលារៀន ៨សាលា / ប៉ះពាល់ផ្លូវគ្រួសក្រហមចំនួន៥កន្លែង ស្មើនឹង ១.៨២oម៉ែត្រ /ជម្លៀសប្រជាពលរដ្ឋទៅទីទួលសុវត្ថិភាពចំនួន ១៥គ្រួសារ។
៦-ស្រុករតនមណ្ឌល ប៉ះពាល់ចំនួន ១ឃុំ ប៉ះពាល់ដំណាំរួមផ្សំ ៦៦ហិចតា។ ៧-ស្រុកសង្កែ ប៉ះពាល់ចំនួន៣ឃុំ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ៦៤៤ខ្នង /ដំណាំស្រូវ ៣៦៧ហុចតា /ដំណាំរួមផ្សំ ២៧ហិចតា /សាលារៀនចំនួន ២សាលា /ប៉ះពាល់ផ្លូវកៅស៊ូចំនួន ៥កន្លែង ស្មើនឹង ៦.៤០០ម៉ែត្រ /ស្លាប់ដោយលង់ទឹក ១នាក់ /ជម្លៀសប្រជាពលរដ្ឋទៅទីទួលសុវត្ថិភាពចំនួន ៣គ្រួសារ។
៨-ស្រុកសំឡូត ប៉ះពាល់ចំនួន ៧ឃុំប៉ះពាល់ដំណាំរួមផ្សំ ៤០១ហិចតា /សាលាចំនួន ១សាលា ។
៩-ស្រុកកំរៀង ប៉ះពាល់ចំនួន ៤ឃុំ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ២៧១ខ្នង ដំណាំស្រូវ ២ហិចតា /ដំណាំរួមផ្សំ ៩១៩,៥០ហិចតា ។

ពាក់ព័ន្ធស្ថានភាពគ្រោះទឹកជំនន់ទឹកភ្លៀងខាងលើមិនបណ្តាលឱ្យរងផលប៉ះពាល់ធ្ងន់ធ្ងរនៅឡើយទ ដោយទឹកអូរ ទឹកស្ទឹងសង្កែ នឹងស្ទឹងបវេលបានវិលត្រឡប់មកសភាពធម្មជាវិញ ហើយបងប្អូនប្រជាពលរដ្ឋ ដែលបានធ្វើការជម្លៀសទៅទីទួលសុវត្ថិភាពបានវិលត្រឡប់មកលំនៅឋានវិញដែរ។