Connect with us

ព័ត៌មានជាតិ

កងកម្លាំងនគរបាលការពារព្រំដែនគោកប្រចាំទិសភូមិភាគ៥ទទួលអំណោយអភិសន្តិបណ្ឌិតស សុខា

បន្ទាយមានជ័យ៖ ប្រតិភូក្រសួងមហាផ្ទៃកាលពីព្រឹកថ្ងៃទី០៣ខែតុកាឆ្នាំ២០២៣នៅបញ្ជាការដ្ឋានគណ:បញ្ជាការនគរបាលជាតិប្រចាំភូមិភាគ៥ នាក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបានអញ្ចើញចុះសួរសុខទុក្ខ សំណេះសំណាលនិងផ្តល់អំណោយអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃចែកជូនដល់កងកម្លាំងនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគ៥។
ពិធីនោះធ្វើក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍សំរឹទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងចូលរួមដោយនាយឧត្តមសេនីយ៍ហ៊ូ សាគុណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អនុរដ្ឋលេខាធិការ លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងមន្ត្រីនគរបាលពាក់ព័ន្ធ ។
លោកឧត្តមសេនីយ៍ទោស៊ឹម សំអាត ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោកនិងជាមេបញ្ជាការរង ទទួលអចិន្ត្រៃយ៍គណ:បញ្ជាការនគរបាលជាតិប្រចាំភូមិភាគ៥ បានរាយការណ៍ថាកងកម្លាំងនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគ៥ (មាននៅខេត្តពោធិសាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ និងអង្គភាពនគរបាលការពារបេតិកភ័ណ្ឌប្រាសាទបន្ទាយឆ្មារ ) ប្រចាំទិសភូមិភាគ៥ បាននឹងកំពុងបន្តអនុវត្តបទបញ្ជារ ទ្រោលសភាពការណ៍ការងារការពារព្រំដែនក្នុងកាល:ទេស:ដែលប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាព ការអភិវឌ្ឍន៍និងមានទំនាក់ទំនងល្អជាមួយកងកម្លាំងការពារព្រំដែនភាគីថៃ។ក្នុងនោះ កងកម្លាំងបន្តយកចិត្តទុកដាក់ :លើកកម្ពស់សមត្ថកិច្ចវិជ្ជាជីវ:និងក្រមសីលធម៌កងកម្លាំងនគរបាលជាតិឆ្លើយតបនឹងគោលនយោបាយកែទម្រង់កងកម្លាំង។ចូលរួមទប់ស្កាត់.បន្សាបឥទ្ធិពលនូវឧបាយកល សកម្មភាពពួកប្រឆាំង ជ្រុលនិយម១ក្តាប់តូចទាំងក្នុងនិងក្រៅប្រទេស។
ទប់ស្កាត់បទល្មើសឆ្លងដែននានា ទប់ស្កាត់ បង្ក្រាបមេខ្យល់។ក្តាប់និងដោះស្រាយសភាពការណ៍ព្រំដែន។ពង្រឹងបរិមាណនិងគុណភាពនគរបាលនិងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋពីលក្ខ័ន្តិក:ព្រំដែន ជាដើម។
លោកនាយឧត្តមសេនីយ៍សំរឹទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃសូមវាយតម្លៃខ្ពស់និងគាំទ្រចំពោះសមិទ្ធផលក៏ដូចស្នាដៃនានាចំពោះនាយឧត្តមសេនីយ៍សមិទ្ធផលក៏ដូចស្នាដៃនានាចំពោះនាយឧត្តមសេនីយ៍ខេង សុមេធ អគ្គស្នងការនគរបាលជាតិនិងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគ៤និង៥ និងកងកម្លាំងដែលដឹកនាំ បំពេញភារកិច្ចរបស់ខ្លួននិងសហការជិតស្និតជាមួយកងកម្លាំងទ័ពក្នុងការពារបូរណភាពទឹកដី ទប់ស្កាត់ឧបាយកលរបស់ក្រុមនយោបាយនិន្នាការប្រឆាំងជ្រុលនិយមដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់និងថែរក្សាការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន ។
លោកសំរឺទ្ធិ ឌី បានបន្តថា : ក្នុងនាមក្រសួងមហាផ្ទៃនិងអគ្គស្នងការនគរបាលជាតិ លោកសូមណែនាំនិងដាក់បទបញ្ជាមួយចំពោះកងកម្លាំងនគរបាលការពារព្រំដែនបន្តយកចិត្តទុកដក់លើ: -លើកកម្ពស់ការប្តេជ្ញាចិត្តការពារខឿនសន្តិភាព ការពារអធិបតេយ្យភាព បូរណភាពទឹកដី ។-ជម្រុញលើកកម្ពស់ អភិវឌ្ឍន៍សមត្ថភាពលើការងារជំនាញ ច្បាប់ យុទ្ធវិធីក្នុុងតួនាទីការពារបូរណភាពដែនដី ការពារសុខសុវត្ថិភាព ។-ពង្រឹងការយាមល្បាត ត្រួតពិនិត្យខ្សែបន្ទាត់ព្រំដែន ទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ និងអន្តរាគមន៍លើការងារនានា។ល។
សូមបញ្ជាការថា : អំណោយអំណោយគ្រឿងឧបភោគបរិភោគរបស់ឯកឧត្តមអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មាន :មី ១១កេះ ត្រីខ៥៤កេះ ទឹកក្រូច១៣១កេះ ស្រាបៀរ២៦៧កេះនិងថវិកា៥៤លានរៀល ៕