Connect with us

ព័ត៌មានជាតិ

ប្តីរងរបួ..សធ្ងន់ រីឯប្រពន្ធស្លា..ប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុ..កម៉ូតូ នៅស្រុកក្រគរ

ពោធិ៍សាត់៖ ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូបានបណ្តាលអោយ
ស្រ្តីជាប្រពន្ធស្លាប់ រីឯបុរសជាប្តីរងរបួសធ្ងន់ លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ១៧១-១៧២ ស្ថិតក្នុងភូមិតាកែវលើ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពី ថ្ងៃទី០២ ខែ តុលា ឆ្នាំ២០២៣ ។
លោកវរសេនីយ៍ឯក មោក ភារម្យ អធិការ នៃអធិការដ្ឋាននគរបាលស្រុកក្រគរបានអោយដឹងថាហេតុការគ្រោះថ្នាក់ចរាចរដល់ស្លាប់និងរបួសខាងលើកើតឡើងរវាងរថយន្ត TOYOTA.CAMRYធ្វើចរាចរណ៍ក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុ បានបត់ឆ្វេងឆ្លងថ្នល់ទៅទិសខាងត្បូង ជ្រុលទៅបុកម៉ូតូម៉ាក HONDA.C125 សេរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1G.3423 ដែលកំពុងធ្វើចរាចរណ៍ពីលិចទៅកើត។
លោកបានឲ្យដឹងទៀតថា គ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្កដោយកត្តា អ្នកបើកបររថយន្តបត់ឆ្វេងឆ្លងផ្លូវប្រើប្រាស់ល្បឿនលឿន និង ខ្វះការប្រុងប្រយ័ត្ន តុល្យភាពនៃការខូចខាត បណ្តាលឲ្យខូចខាត រថយន្ត ០១គ្រឿង ម៉ូតូ០១គ្រឿង ស្លាប់មនុស្ស០១នាក់ ស្រី និង រងរបួសមនុស្ស ០១នាក់ ប្រុស និង វៀចផ្លាក សញ្ញាឈប់ 01 ដើម ។
ជនរងគ្រោះទី១ឈ្មោះ រាម គានី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ជាអ្នកបើកបរម៉ូតូ រងរបួសធ្ងន់ ទី២ឈ្មោះ ឡែន យ៉េន ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ជាអ្នករួមដំណើរ ត្រូវជាប្រពន្ធ ស្លាប់ ពេលបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ បានដាច់ខ្យល់ស្លាប់ នៅវេលាម៉ោង១៣និង៣០នាទី អ្នកទាំងពីរមានទីលំនៅក្នុងភូមិផ្ទះព្រីង ឃុំកោះជុំ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។ ចំពោះអ្នកបើកបររថយន្ត បានរត់គេចខ្លួន សមត្ថកិច្ចកំពុងស្រាវជ្រាវរកអត្តសញ្ញាណ ។
យោងតាមនិទ្ទេសរបស់ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃ អយ្យការ អមសាលាដំបូងខេត្តពោធិ៍សាត់ បានបញ្ជាអោយសមត្ថកិច្ចជំនាញ ធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាង ជំនាញអធិការដ្ឋាន បានប្រគល់អោយទៅជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តពោធិ៍សាត់ ចាត់ការបន្តនីតិវិធី ៕