Connect with us

ព័ត៌មានជាតិ

ជំនន់ទឹកភ្លៀងលិចមន្ទីរពេទ្យស្រុកស្វាយចេកអភិបាលខេត្តចុះពិនិត្យនិងជម្លៀសអ្នកជម្ងឺរកកន្លែងមានសុវត្ថិភាព

បន្ទាយមានជ័យ៖លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនៅព្រលប់ថ្ងៃទី៣តុលា២០២៣នេះបានដឹកនាំកងកម្លាំង រួមមានកងពលតូចថ្មើរជើងលេខ៥១ ស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្ត និងលោកប្រធានមន្ទីរសុខាភិបាលខេត្ត និងលោកអភិបាលរងស្រុក បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងក្នុងមន្ទីរពេទ្យបង្អែកស្រុកស្វាយចេក និងជម្លៀសអ្នកជម្ងឺរកកន្លែងមានសុវត្ថិភាព។
ជាមួយនិងការចុះពិនិត្យនិងដោះស្រាយភ្លាមៗនោះលោកក៍បានសូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរដងស្ទឹង និងកន្លែងដែលមានហានិភ័យមេត្តាប្រុងប្រយ័ត្នខ្ពស់ប្រសិនបើមានករណីចាំបាច់សូមរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំង។
គួរបញ្ជក់ថាដោយសារប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ជាប់គ្នាទាំងថ្ងៃនឹងយប់ធ្វើអោយតំបន់ខ្លះត្រូវជនលិចផ្លូវដោយសារទឹកហូរមិនទាន់តាមប្រព័ន្ធលូដែលស្ទះដូចជានៅក្រុងប៉ោប៉ែតនិងនៅតាមដងស្ទឹង។ជាក់ស្តែងថ្មីនេះម្នទីរពេទ្យបង្អែកស្រុកស្វាយចេកដែលនៅជិតស្ទឹងត្រូវបានទឹកជំនន់ជនលិច។