Connect with us

ព័ត៌មានជាតិ

រថយន្តដឹកស្ករសរ៉េចង្កូតទៅបុ…កប៉ះរថយន្តមួយគ្រឿងបន្តទៅបុ..កកិ..នក្រឡាប់លើម៉ូតូមួយគ្រឿងស្លា…ប់មនុស្សពីនាក់

បន្ទាយមានជ័យ៖ គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយបានកើតឡើងរវាងរថយន្តដឹកស្ករសរ៉េចង្កូតទៅបុកប៉ះរថយន្តមួយគ្រឿងបន្តទៅបុកកិនក្រឡាប់លើម៉ូតូមួយគ្រឿងស្លាប់មនុស្សពីនាក់បងប្អូននឹងគ្នានៅនឹងកន្លែង។
ហេតុការនេះកើតឡើងកាលពីវេលាម៉ោង៤និង៥០នាទីថ្ងៃទី៤តុលា២០២៣លើកំណាត់ផ្លូវជាតិលេខ៥ត្រងចំនុចខាងកើតសាលាស្រុកអូរជ្រៅក្នុងភូមិកូបលិចឃុំកូបស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។
បើតាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថាពួកគាត់កំពុងអង្គុយសុខៗស្រាប់តែឃើញរថយន្តមួយគ្រឿងប្រភេទដឹកទំនិញដែលបើកពីលិចទៅកើតតាមទិសដៅពីក្រុងប៉ោយប៉ែតទៅទីរួមខេត្តបន្ទាយមានជ័យស្រាបតែរ៉េចង្កូតទៅខាងផ្លូវរបស់គេបណ្តាលអោយទៅបុករថយន្តមួយគ្រឿងទៀតដែលមកពីមុខក្នុងទិសដៅផ្ទុយគ្នាហើយបន្តទៅបុកកិននិងក្រឡាបលើម៉ូតូមួយគ្រឿងទៀតក្នុងទិសដៅផ្ទុយគ្នាជិះគ្នា២នាក់ធ្លាក់កប់និងទឹកបណ្តាលអោយស្លាប់ម្នាក់លើគោកជាប់មាត់ទឹកនិងម្នាក់ទៀតជាប់ក្រោមរថយន្តក្នុងទឹក។
ក្នុងហេយុការនេះភ្លាមនោះគេឃើញតៃកុងរថយន្តដោយមានទាំងស្រ្តីម្នាក់និងក្មេងម្នាក់ទៀតដែលតៃកុងស្រងចេញពីក្នុងទឹកហើយរត់គេចខ្លួនបាត់ទាំងអស់។
ភ្លាមៗនោះរថយន្តសង្រ្គោះរបស់មន្ទីរពេទ្យបង្អែកស្រុកអូរជ្រៅបានមកដល់និងសមត្ថកិច្ចនគរបាលចរាចរណ៍នៃអធិការស្រុកអូរជ្រៅក៍បានមកដល់ធ្វើការសង្រ្គោះជនរងគ្រោះដែលត្រូវរថយន្តបុកហើយក្រឡាប់លើក្នុងទឹក តែមិនអាចជួយសង្រ្គោះបានដោយជនរងគ្រោះជាអ្នកធ្វើដំណើរតាមម៉ូតូបានស្លាប់ទាំងពីរនាក់យ៉ាងអាណោចអាធ័ម។
តាមឳពុកជនរងគ្រោះប្រាប់សមត្ថកិច្ចថាសជនរងគ្រោះទាំងពីជាបងប្អូននិងគ្នាមានទីលំនៅជិតកន្លែងកើតហេតុក្នុងភូមិអូរជ្រៅឃុំកូបស្រុកអូរជ្រៅត្រូវបានរថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកស្រុកអូរជ្រៅដឹកយកទៅប្រគល់ជូនគ្រួសារសពធ្វើបុណតាមប្រពៃណី។ចំណែករថយន្តមួយគ្រឿងទៀតដែលត្រូវរថយន្តខាងលើបុកជារថយន្តម៉ាកតូយូតាបាឡែនពណ៌ស រងការខូចផ្នែកខាងមុខនិងខាងក្រោយមធ្យម។
ក្រោយការវាសវែងរបស់សមត្ថកិច្ចម៉ូតូជនរងគ្រោះនិងរថយន្តរងគ្រោះនាំយកទៅរក្សាទុកនៅអធិការស្រុកអូរជ្រៅចំណែករដយន្តបង្កក៍ត្រូវរករថយន្តសន្ទូចមកស្ទូចយកទៅរក្សាទុកនៅអធិការដែរដើម្បីអនុវត្តតាមនីតិវិធីតាមច្បាប់ចរាចរណ៍។