Connect with us

ព័ត៌មានជាតិ

នគរបាលស្រុកសំពៅលូន ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីហិ-ង្សាដោយចេតនាមានស្ថានទម្ងន់ទោ-ស

បាត់ដំបង៖ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១៨ និង១០នាទីមានករណីបទហិង្សាដោយចេតនាមានស្ថានទន្ងន់ទោស (វាយនឹងដំបងឈើ) កើតឡើងចំនួន០១ករណីនៅចំណុចក្រុមទី០២ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ទៅលើជនរងគ្រោះឈ្មោះ ហេង ចាន់ណា ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ប្រព្រឹត្តដោយជនសង្ស័យចំនួន០២នាក់ ៖ ១-ឈ្មោះ ជិន នីម ហៅកោប ភេទប្រុស អាយុប្រហែល ៣២ឆ្នាំ, ២-ឈ្មោះ ជិន រ៉េម ហៅ ទឹល ភេទប្រុស អាយុ៣៦ឆ្នាំ អ្នកទាំងពីរត្រូវជាបងប្អូនបង្កើតនឹងគ្នាមានទីលំនៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង បានធ្វើសកម្មភាព វាយនឹងដៃ ទាត់នឹងជើង នឹងយកដំបងឈើមានប្រវែងប្រហែល០២ម៉ែត្រ ទំហំប៉ុនក-ដៃ វាយទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសក-ពីក្រោយស្មារ និងមុខ(ធ្ងន់) រហូតសន្លប់ដេកដួលទៅលើដី ក្នុងពេលជនរងគ្រោះសន្លប់ ជនសង្ស័យទាំងពីរនាក់ក៏នៅតែបន្តវាយទា-ត់ធា-ក់ទៅលើជនរងគ្រោះបន្ថែម ពេលមានអ្នកជិតខាងចូលឃាត់ ជនសង្ស័យក៏ឈប់ហើយនាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់អស់ ។

បន្ទាប់ពីទទួលបណ្ដឹងជនរងគ្រោះលោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកបានដឹកនាំកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ចុះធ្វើការស្រាវជ្រាវនឹងឃាត់ខ្លួនជនសង្ស័យឈ្មោះជិន រ៉េម ហៅទឹល ភេទប្រុស អាយុ ៣៦ឆ្នាំ បាននៅចំណុចភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១២ និង៣០នាទី ព្រមទាំងបានធ្វើការស្រាវជ្រាវដកហូតវត្ថុតាង ៖ ដំបងឈើចំនួន ០១ មានប្រវែង ២,០៨ ម៉ែត្រ នាំមកកាន់អធិការដ្ឋាននគរបាលស្រុកសំពៅលូន ។