Connect with us

ព័ត៌មានជាតិ

លោកជំទាវ បាន ស្រីមុំ នាំយកទេយ្យទាន និងចង្ហាន់បិណ្ឌបាត្រ ប្រគេនព្រះសង្ឃ ៣វត្តក្នុងក្រុងប៉ៃលិន

ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន រួមជាមួយថ្នាក់ដឹកនាំ មន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត និងក្រុមការងារ កាលពីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នា២០២៣ បានអញ្ជើញនាំយកទេយ្យទាន ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យវេរប្រគេនដល់ព្រះសង្ឃ ក្នុងឱកាសបិណ្ឌវេនទី១២ ចំនួន ៣វត្ត ក្នុងក្រុងប៉ៃលិននៃខេត្តប៉ៃលិន ។

វត្តចំនួនបីដែលទទួលបានទេយ្យទាន ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យវេរប្រគេនរួមមានទី១-វត្តរតនសោភ័ណ «ហៅវត្តកោងកាង» ទី២-វត្តសន្តិមារាម «ហៅវត្តអូរច្រា» និងទី៣-វត្តបេងសុវណ្ណារាម «ហៅវត្តបេង» ។

សូមបញ្ជក់ថា ពិធីបុណ្យកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌ គឺជាប្រពៃណីទំនៀមទំលាប់របស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបដែលជាអ្នកកាន់ព្រះពុទ្ធសាសនាមានតាំងពីដូនតារៀងមក ហើយតែងតែប្រារព្ធពិធីនេះឡើងជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃ១រោច ខែភទ្របទ ដល់ថ្ងៃ១៥កើត ដែលមានរយះពេល១៥ថ្ងៃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនទៅដល់មាតា បិតា ដូនតា ញាតិការទាំង៧សន្តាន ឬញាតិដែលលោកបានចែកឋានទៅកាន់បរលោក ៕