Connect with us

ព័ត៌មានជាតិ

លោកជំទាវ ញ៉ែម សាខន ស ខេង និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជេីញជាអធិបតីក្នុងពិធីកាន់បិណ្ឌវេនទី១២នៅវត្តពោធិ៍វាល

(បាត់ដំបង)៖នៅព្រឹកថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ លោកជំទាវ ញ៉ែម សាខន ស ខេង និងលោ ក ជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១២ នៅវត្តពោធិ៍វាល ស្ថិតក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ក្នុងឱកាសដ៏វិសេសវិសាលនេះដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោក ជំទាវ ជាថ្នាក់ដឹក នាំក្រុមប្រឹក្សាខេត្តបាត់ដំបង ថ្នាក់ ដឹកនាំនៃគណៈអភិ បាលខេត្តបាត់ដំបង ព្រមទាំងមន្រ្តីរាជការ អ្នកមុខ អ្នកការ និងប្រជាពុទ្ធបរិស័ទ្ធយ៉ាងច្រេីនកុះករផងដែរ។

នៅក្នុងពិធីកាន់បិណ្ឌវេនទី១២នេះ លោកជំទាវក៏បាននាំយកចង្ហាន់ និងទេយ្យទាន ព្រមទាំងគ្រឿងបរិក្ខារ រាប់បាត្រ និងវេរប្រគេនព្រះសង្ឃ ពហូទេវាដាឆ្លង ដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធអស់លោកអ្មកមានគុណ បុព្វការីជន អតីតព្រះមហាក្សត្រ មហាក្សត្រីយានី ព្រះគ្រូ ឧបជ្ឈាយាចារ្យ ជីដូន ជីតា ដែលទ្រង់បានសោយព្រះទិវង្គត អនិច្ចធម្ម និងធ្វើមរណកាលទៅហើយ ក៏ដូចជាឥស្សរជន និងយុទ្ធជន ដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិនៃយើងផងដែរ។